គ្រប់គ្រងការប្រើប្រាស់ទំហំទិន្នន័យអ៊ីនធឺណេត សំរាប់Window

27/ខែ​មីនា/2011 មតិ ១

NetWorx Portable ជាកម្មវិធី​ឥត​គិត​ថ្លៃ​សំរាប់​អោយ​លោក​អ្នក​គ្រប់គ្រង​ទំហំ​ទិន្នន័យ​​អ៊ីនធឺណេត​​ដែល​​លោក​​អ្នក​ប្រើប្រាស់​. អ្នក​អាច​កំនត់​ទំហំ​អ៊ីនធឺណេត​ដែល​ចង់​ប្រើ​​ដោយ​​អោយ​​លោត​​នូ​វ​​សារ​​ព្រមាន​​ទៅ​​តាម​​ទំហំ​ដែល​លោក​​អ្នក​កំនត់​.

Download NetWorx Portable & Unzip the package in yourComputer or Flash. Double click the networx.exe file to run the application. After it has started, you can find the icon in the tray bar. Double-click the icon to open the Usage Reports Window.

Using the Usage Reports Window

1. Viewing Statistics: You can view the data over any time range which includes daily, weekly and monthly reports. You can also use Custom tab to define the date range to view the usage for that period.

2. Exporting the logs as a file

3. Backup or Restore

4. Report for Specific Users: The Users button in the upper pane is necessary in case you are trying to monitor the bandwidth usage on a multi-user machine. You will get a detailed usage report for every user.

កំនត់ទំហំទិន្នន័យអ៊ិនធឺណេតដែលចង់ប្រើ និង អោយលោតសារព្រមាន

 

ជាមុខងារមានសារៈប្រយោជន៍ជាងគេ ជា​ពិសេស​សំរាប់អ្នកប្រើ​Internet Limited Package ដូចជា អាម៉ូប៊ីតេល, qube រឺ metfone ជាដើម។ អាច​មើល​ទំហំ​ទិន្នន័យ​ប្រើជា​ប្រចាំថ្ងៃ​ ប្រចាំខែ….បាន។

កំនត់ទំហំប្រើ

1. Right-click on the NetWorx tray icon. Click Quota. My Quota window will open. Click the Setup button on the top right corner.

2. Now configure the data usage limits as per your Internet plan.

កំនត់អោយលោតសារព្រមាន

1. Right-click on the NetWorx tray icon. Click Settings. Go to the Notifications tab.

2. Click the Enable Notifications checkbox. You can now configure the usage limits. The mode (visual/sound/both) of notifications can also be configured.

3. “Drop all dial-up connections” can be selected, in case, you wish to disconnect the internet connection once the limit is exceeded.

For any multi-user network you could easily notify user automatically when network activity exceeds a certain defined limit but, in that case you have setup the usage details for every user in this case.

Additional features of NetWorx:

1. Distinct evaluation of Uploads and Downloads.

2. ជា​កម្មវិធី portable អាចCopy ដាក់លើFlash ប្រើបាន

3. Graphic as well as text display, which gives you a complete idea of what is going on.

4. Works with dial-up, ISDN, cable modems, ADSL, Ethernet cards, and more.

5. Works with all Windows platforms.

នៅ​មាន​មុខងារ​មានប្រយោជន៍​ផ្សេងៗ​ទៀត​​អាច​ស្រាវជ្រាវ​មើល​ខ្លួនឯង​ទៅ

ចំណាត់ក្រុម ៖កុំព្យូទ័រ

Play Game Home Sheep Home

30/ខែ​ឧសភា/2010 មតិ 2

លេង ចុចទីនេះ Play Now

ចំណាត់ក្រុម ៖ហ្គេម

Farm Frenzy 3

27/ខែ​ឧសភា/2010 បញ្ចេញមតិ

វីរវក់ជាមួយនឹងកសិដ្ឋានរបស់អ្នក

Download click here

ចំណាត់ក្រុម ៖ហ្គេម

Shaun The Sheep

26/ខែ​ឧសភា/2010 មតិ 4

Download Videos From: shaunthesheep.4shared.com

ចំណាត់ក្រុម ៖ហ្គេម

បិទភ្នែកម្ខាងបើកភ្នែកម្ខាង

26/ខែកញ្ញា/2009 មតិ 6

មានស្រ្តីពីរនាក់កំពុងនិយាយគ្នាអំពីស្វាមីរបស់នាង។
មីងចាន់ ៖ “អាភុនប្រសិនបើប្ដីរបស់ឯងបណ្ដើរស្រីផ្សេងនៅតាមទីសាធារណៈ
ហើយត្រូវឯងមើលឃើញតើឯងត្រូវធ្វើម៉េចទៅ?”
មីងភុន ៖ “ខ្ញុំមិនធ្វើអ្វីទេគឺបិទភ្នែកម្ខាងបើកភ្នែកម្ខាងទៅ!”
មីងចាន់ ៖ “យី!ឯង ចិត្តធ្ងន់ណាស់ន៎ បើខ្ញុំវិញខ្ញុំនឹងទៅប្រដៅអាតាកញ្ចាស់ហ្នឹងឲ្យដឹងដៃរបស់ ខ្ញុំម្ដងឲ្យដឹងថាយ៉ាងម៉េចឃើញខ្ញុំស្លូតចង់បានដៃ”
មីងភុន ៖ អាចាន់!ឯងគិតខុសហើយ បិទភ្នែកម្ខាងបើកភ្នែកម្ខាងនោះគឺតំរង់
បាញ់កាំភ្លើងទេតើ!”
មីងចាន់ ៖ “អុញ!មើលវាសាហាវជាងខ្ញុំទៅទៀត!! ”

ប្រភព ៖ អផ្សុក

ចំណាត់ក្រុម ៖សំនើច

សាងសង់​ប្រាសាទអង្គរវត្តប្រើ​ឈើចាក់ធ្មេញ

15/ខែកញ្ញា/2009 មតិ 11

Angkor
លោក​Stan Munro​ផ្ដោតអារម្មណ៍​លើ​ការសាងសង់​ប្រាសាទ​អង្គរវត្ត​ដែល​លោក​បាន​និយាយថា​ជា​ការងារ​ពិបាក

មុខ​របស់​គាត់​ពោរពេញ​ទៅ​ដោយ​ការប្រមូល​អារម្មណ៍​នៅពេល​ដែល​គាត់​បញ្ចប់​ការធ្វើ​រូបសំណាក​អង្គរវត្ត​។​

​ ការ​ផ្តោតអារម្មណ៍​គឺជា​អ្វីមួយ​ដែល​លោក​Stan Munro ត្រូវ​ការខ្វះ​មិន​បាន​បន្ទាប់ពី​គាត់​បាន​ចំណាយពេល​អស់​រយៈពេល​៦​ឆ្នាំ​ ដើម្បី​សាងសង់​ប្រាសាទ វិហារ និង អគារ​ខ្ពស់ៗ​ដ៏​ល្បីៗ​នៅ​ជុំវិញ​ពិភពលោក​ដោយ​ប្រើប្រាស់​ឈើចាក់ធ្មេញ​ចំនួន​ ៦​លាន​ដើម​។​

​ អតីត​ពិធីករ​ទូរទស្សន៍​រូប​នេះ​បាន​ប្រើប្រាស់​ជ័រកាវ​បិទ​ជាង​១៧០​លីត្រ​ នៅពេលដែល​គាត់​បាន​ធ្វើការ​ពេញ​ម៉ោង​ដើម្បី​សាងសង់​រូប​ដូចជា​នាឡិកា​យក្ស​ Big Ben ស្ពាន​Tower Bridge និង​បុរី​វ៉ា​ទី​កង់​។​

​ លោក Stan Munro ដែល​បាន​កំពុង​បន្ត​ការងារ​សាងសង់​អង្គរវត្ត​ដែល​លោក​បាន​ពិពណ៌នា​ថា​ជា​ ការលំបាក​និង​ជា​ការចាប់អារម្មណ៍​បំផុត​ក្នុង​ការសាងសង់​វា​ឡើង​នោះ​។​

​លោក​ក៏​បាន​បង្កើតឡើ​វិញ​នូវ​រោង​មហោស្រព​Opera House ប្រាសាទ​Taj Mahal​នៅ​ឥណ្ឌា និង​សំពៅ Cutty Sark​។​

​បុរស​អាយុ​៣៨​ឆ្នាំ​ដែល​បាន​រៀបការ​រួហើយ​រូបនេះ ចំណាយ​ពេល​ចំនួន​៦​ខែ​ក្នុង​ការសាងសង់​អគារ​ខ្ពស់​នី​មួយៗ​។​

​ ពេលវេលា​ដ៏​ច្រើន​បំផុត​របស់​លោក​គឺ​ត្រូវ​ចំណាយ​ទៅលើ​ការស្រាវជ្រាវ​។​

​ ការតាំង​ពិ​ពណ៌​ចុងក្រោយ​បំផុត​របស់​លោក​ឈ្មោះ​Toothpick City II គឺ​មាន​តាំង​បង្ហាញ ប្រាសាទ និង ប៉ម​ខ្ពស់ៗ ដែល​មាន​លក្ខ​ខណៈ​ពិសេស​ដ៏​គួ​អោយ​ចាប់អារម្មណ៍​និង​អគារ​សាសនា​ខ្ពស់ៗ​ដ៏​ ល្បីល្បាញ​ជាង​៤០​អគារ​នៅ​ជុំវិញ​ពិភពលោក​។​

101
Stan​ឈរ​ជិត​រូប​អាគារ​Chrysler Building នៅ​ញូវយ៉ក អាគារ​ខ្ពស់បំផុត​នៅ​ម៉ាឡេស៊ី និង​អាគារ​Taipei 101 Tower ​ ​នៅ​តៃវ៉ាន់​ហើយ​ពី​មុខ​ជា​អាគារ​ពីរ​នៅ​ញូវយ៉ក​

sampov
សំពៅ​ធ្វើ​ពី​ឈើគូស​របស់លោក​Stan

YzAyYzExNz
Taj Mahal ពិត​ធ្វើ​ពី​ថ្ម​ម៉ាប តែ​Stan​ធ្វើ​វាពី​ឈើគូស

​ លោក​បាន​បន្ត​ធ្វើ​ការងា​រ​សំរាប់​ការតាំង​ពិ​ពណ៌​នេះ​អស់​រយៈពេល​៤​ឆ្នាំ​ហើយ​គ្រោង​នឹង​បញ្ចប់​ក្នុង​ខែ​ធ្នូ​ ៕

ប្រភពៈ CEN

ចំណាត់ក្រុម ៖ព័ត៌មានថ្មីៗ

ចង់ដូរលុយ

12/ខែកញ្ញា/2009 បញ្ចេញមតិ

បុរសពីរនាក់ដើរជួបគ្នាត្រង់កំណាត់ផ្លូវងងឹត ។
បុរសម្នាក់ហូតកាំបិតស្នៀតពីចង្កេះ ស្រែកគំរាម ៖
-យកលុយទាំងអស់ចេញមក!
បុរសម្នាក់ទៀតហូតកាំភ្លើងខ្លីចេញពីចង្កេះដែរ ៖
-ឯងចង់ធ្វើអី?
-អូ, ខ្ញុំចង់ដូរលុយដុំយកលុយរាយ បាទ។

ចំណាត់ក្រុម ៖សំនើច

លក់ថ្លៃគិតសរុប

12/ខែកញ្ញា/2009 មតិ 2

បុរសម្នាក់ទៅជួបអ្នកលក់សត្វ ៖
-ឆ្មានេះថ្លៃប៉ុន្មាន?
-១០០ដុល្លារ ។
-យី, ម៉េច១០០ដុល្លារទៅហើយ, ក្រែងម្សិលមិញពេលយាយម្នាក់ចង់ទិញវា បងឯងទារគាត់ ២០ដុល្លារនោះអី ។ ទើបតែម្សិលមិញកំណត់ថ្លៃ២០ដុល្លារ ហេតុអីរំលងមួយយប់ឡើងថ្លៃដល់ ១០០ដុល្លារ?
-បើធម្មតា ខ្ញុំលក់វា២០ដុល្លារមែន តែយប់មិញវាស៊ីសេកមួយក្បាលដែលខ្ញុំទុកលក់៨០ដុល្លារ,
ដូច្នេះខ្ញុំត្រូវគិតលុយសរុបទាំងសេកនោះទៀត ។

ចំណាត់ក្រុម ៖សំនើច

របៀបតាមដានប្រពន្ធ

12/ខែកញ្ញា/2009 បញ្ចេញមតិ

បុរសបីនាក់និយាយគ្នាពីរបៀបតាមដានប្រពន្ធនៅពេលខ្លួនត្រូវទៅឆ្ងាយពីផ្ទះយូរថ្ងៃ។ បុរសទីមួយនិយាយ ប្រាប់ពីរនាក់ទៀតៈ
-ទម្លាប់របស់ខ្ញុំគឺប្រើម៉ាស៊ីនថតសំឡេង។ ខ្ញុំលួចបង្កប់ម៉ាស៊ីនថតសម្លេងក្នុងបន្ទប់ដេក ។ ពេលត្រឡប់ មកពីបំពេញបេសកកម្មតាមខេត្តវិញ យកម៉ាស៊ីននោះបើកស្តាប់ដឹងខ្ទេចខ្ទី រឿងរ៉ាវដែលប្រពន្ធនៅផ្ទះ ធ្វើអីខ្លះ ។
បុរសទីពីរងក់ក្បាលតិចៗ ៖
-របៀបហ្នឹងក៏គ្រាន់បើម៉្យាងដែរ តែខ្ញុំចូលចិត្តប្រើកាមេរ៉ាជាង។ ខ្ញុំលួចបង្កប់កាមេរ៉ាក្នុងបន្ទប់ដេក ពេលមកវិញបើកមើលឃើញទាំងអស់ប្រុសណាខ្លះមកណេណីជាមួយប្រពន្ធខ្ញុំ ។
ដល់វេនបុរសទីបីម្តង ៖
-ចំណែកខ្ញុំ ខ្ញុំមិនធ្វើដូចបងទាំងពីរទេ។ ធ្វើអ៊ីចឹងដឹងបានតែនៅក្នុងបន្ទប់, ចុះបើគេទៅណេណីនៅកន្លែង ផ្សេងធ្វើម៉េចដឹងទៅ?
វិធីរបស់ខ្ញុំគឺមកដល់ផ្ទះភ្លាមខ្ញុំធ្វើជាចោទប្រកាន់ស្ត្រីម្នាក់នៅក្បែរផ្ទះថា ម៉េចអ្នកឯងក្បត់ចិត្តប្តីអញ្ចឹង? ស្ត្រីនោះខឹងច្រឡោតឆ្លើយវិញ ខ្ញុំមិនមែនស្រីធុនប្រពន្ធលោកឯងទេ កុំចោទខ្ញុំផ្តេសផ្តាស។ រួចហើយ គាត់និយាយហែកកេរ្តិ៍ប្រពន្ធខ្ញុំទាំងអស់។ ដូច្នេះប្រពន្ធខ្ញុំធ្វើអីនៅកន្លែងណាក៏ខ្ញុំដឹងគ្មានសល់ ។

ចំណាត់ក្រុម ៖សំនើច

៣នាក់ទៀតទៅណា?

12/ខែកញ្ញា/2009 មតិ ១

លោកវេជ្ជបណ្ឌិតឯកទេសវះកាត់ប្រចាំគ្លីនិកឯកជននៅជនបទ សួរម្ចាស់ហាងលក់ម៉ូតូ ៖
-ខែកន្លងមកនេះលោកលក់ម៉ូតូបានប៉ុន្មានគ្រឿង ?
-បាទ, ១៣គ្រឿង ។
-អុញ ! ចុះ៣នាក់ទៀតនៅឯណា ?
-សុំទោស ! លោកវេជ្ជបណ្ឌិតចង់និយាយ ពីស្អី ?
-រឿងគឺអញ្ចោះ ។ កាលខែមុនខ្ញុំវះកាត់ឱ្យយុវជន១០នាក់ សុទ្ធតែពួកគ្រោះថ្នាក់ជិះម៉ូតូលឿន។ ខ្ញុំស្មានថាហាងលោកទើបតែលក់ម៉ូតូបាន១០គ្រឿង តែលោកថាលក់បាន១៣គ្រឿង ទើបខ្ញុំ ឆ្ងល់ តើអា៣នាក់ទៀតនៅឯណាមិនឃើញចូលវះកាត់សង្គ្រោះបន្ទាន់កន្លែងខ្ញុំ ?

ចំណាត់ក្រុម ៖សំនើច