ទំព័រ​ដើម > ព័ត៌មានថ្មីៗ > សាងសង់​ប្រាសាទអង្គរវត្តប្រើ​ឈើចាក់ធ្មេញ

សាងសង់​ប្រាសាទអង្គរវត្តប្រើ​ឈើចាក់ធ្មេញ

Angkor
លោក​Stan Munro​ផ្ដោតអារម្មណ៍​លើ​ការសាងសង់​ប្រាសាទ​អង្គរវត្ត​ដែល​លោក​បាន​និយាយថា​ជា​ការងារ​ពិបាក

មុខ​របស់​គាត់​ពោរពេញ​ទៅ​ដោយ​ការប្រមូល​អារម្មណ៍​នៅពេល​ដែល​គាត់​បញ្ចប់​ការធ្វើ​រូបសំណាក​អង្គរវត្ត​។​

​ ការ​ផ្តោតអារម្មណ៍​គឺជា​អ្វីមួយ​ដែល​លោក​Stan Munro ត្រូវ​ការខ្វះ​មិន​បាន​បន្ទាប់ពី​គាត់​បាន​ចំណាយពេល​អស់​រយៈពេល​៦​ឆ្នាំ​ ដើម្បី​សាងសង់​ប្រាសាទ វិហារ និង អគារ​ខ្ពស់ៗ​ដ៏​ល្បីៗ​នៅ​ជុំវិញ​ពិភពលោក​ដោយ​ប្រើប្រាស់​ឈើចាក់ធ្មេញ​ចំនួន​ ៦​លាន​ដើម​។​

​ អតីត​ពិធីករ​ទូរទស្សន៍​រូប​នេះ​បាន​ប្រើប្រាស់​ជ័រកាវ​បិទ​ជាង​១៧០​លីត្រ​ នៅពេលដែល​គាត់​បាន​ធ្វើការ​ពេញ​ម៉ោង​ដើម្បី​សាងសង់​រូប​ដូចជា​នាឡិកា​យក្ស​ Big Ben ស្ពាន​Tower Bridge និង​បុរី​វ៉ា​ទី​កង់​។​

​ លោក Stan Munro ដែល​បាន​កំពុង​បន្ត​ការងារ​សាងសង់​អង្គរវត្ត​ដែល​លោក​បាន​ពិពណ៌នា​ថា​ជា​ ការលំបាក​និង​ជា​ការចាប់អារម្មណ៍​បំផុត​ក្នុង​ការសាងសង់​វា​ឡើង​នោះ​។​

​លោក​ក៏​បាន​បង្កើតឡើ​វិញ​នូវ​រោង​មហោស្រព​Opera House ប្រាសាទ​Taj Mahal​នៅ​ឥណ្ឌា និង​សំពៅ Cutty Sark​។​

​បុរស​អាយុ​៣៨​ឆ្នាំ​ដែល​បាន​រៀបការ​រួហើយ​រូបនេះ ចំណាយ​ពេល​ចំនួន​៦​ខែ​ក្នុង​ការសាងសង់​អគារ​ខ្ពស់​នី​មួយៗ​។​

​ ពេលវេលា​ដ៏​ច្រើន​បំផុត​របស់​លោក​គឺ​ត្រូវ​ចំណាយ​ទៅលើ​ការស្រាវជ្រាវ​។​

​ ការតាំង​ពិ​ពណ៌​ចុងក្រោយ​បំផុត​របស់​លោក​ឈ្មោះ​Toothpick City II គឺ​មាន​តាំង​បង្ហាញ ប្រាសាទ និង ប៉ម​ខ្ពស់ៗ ដែល​មាន​លក្ខ​ខណៈ​ពិសេស​ដ៏​គួ​អោយ​ចាប់អារម្មណ៍​និង​អគារ​សាសនា​ខ្ពស់ៗ​ដ៏​ ល្បីល្បាញ​ជាង​៤០​អគារ​នៅ​ជុំវិញ​ពិភពលោក​។​

101
Stan​ឈរ​ជិត​រូប​អាគារ​Chrysler Building នៅ​ញូវយ៉ក អាគារ​ខ្ពស់បំផុត​នៅ​ម៉ាឡេស៊ី និង​អាគារ​Taipei 101 Tower ​ ​នៅ​តៃវ៉ាន់​ហើយ​ពី​មុខ​ជា​អាគារ​ពីរ​នៅ​ញូវយ៉ក​

sampov
សំពៅ​ធ្វើ​ពី​ឈើគូស​របស់លោក​Stan

YzAyYzExNz
Taj Mahal ពិត​ធ្វើ​ពី​ថ្ម​ម៉ាប តែ​Stan​ធ្វើ​វាពី​ឈើគូស

​ លោក​បាន​បន្ត​ធ្វើ​ការងា​រ​សំរាប់​ការតាំង​ពិ​ពណ៌​នេះ​អស់​រយៈពេល​៤​ឆ្នាំ​ហើយ​គ្រោង​នឹង​បញ្ចប់​ក្នុង​ខែ​ធ្នូ​ ៕

ប្រភពៈ CEN

Advertisements
ចំណាត់ក្រុម ៖ព័ត៌មានថ្មីៗ
  1. ភារម្យ
    16/ខែ​កញ្ញា/2009 នៅ 8:18 ព្រឹក

    ទេពកោសល្យពិតៗ!!!!! កាលណាបងធាឯងបញ្ចេញទេពកោសល្យអោយគេឃើញដែរ?

  2. 16/ខែ​កញ្ញា/2009 នៅ 8:45 ព្រឹក

    វ៉ាវ……​អស់​ទាស់​ហ្មង

  3. 16/ខែ​កញ្ញា/2009 នៅ 11:11 ព្រឹក

    ថាខ្ញុំមិនចង់បញ្ចេញទេពកោសល្យរបស់ខ្ញុំទេ
    អោយតាបញ្ចេញម្តងៗដឹងតាខ្មាសគេម៉ង…
    🙂

    • 16/ខែ​កញ្ញា/2009 នៅ 11:20 ព្រឹក

      ខ្ញុំ​សង្ស័យ​តែ ទេព​កោសល់​ហិត​គូដ​មាន់​ទេ​មើល​ទៅ? ហា​ហា​ហា

  4. 16/ខែ​កញ្ញា/2009 នៅ 11:23 ព្រឹក

    ទេពកោសល្យហិតគូថមាន់មិនមែនញុំទេ ស៊ីម៉ាដាម
    ហ្នុងជាជំនាញរបស់សមមិត្តភារម្យទេ គេជំនាញទាំងហិត ទាំងស្ទាប

    • 16/ខែ​កញ្ញា/2009 នៅ 11:40 ព្រឹក

      អា​ខាង ហិត​ ខ្ញុំ​មិន​សូវ​ស្ទាត់​ទេ តែ​បើ​ខាង​ស្ទាប​ប្រហែល​ជា អូខេ មើល​ទៅ​?

  5. khmerse7en
    17/ខែ​កញ្ញា/2009 នៅ 11:57 ព្រឹក

    វាជាទេពកោសលពិតៗ ប៉ុន្តែគួរឲស្ដាយដែលរូបបងយកមកមិនមានបញ្ជាក់ថាជាប្រាសាទអង្គរវត្ត
    និយាយអញ្ចឹងបងអាចឲ​ link​ ព័ត៌មាននេះមកខ្ញុំបានទេ?

  6. រដ្ឋ
    17/ខែ​តុលា/2009 នៅ 5:06 ល្ងាច

    អូ! កាល​នៅ​វិទ្យាល័យ​ធ្លាប់​ជួយ​ភឿន​បិទធ្វើ​កូន​ផ្ទះ​តូច​តូច ពី​ឈើ​ហ្នឹង​ដែរ ។ ជា​អំណោយ​ថ្ងៃ​ខួប​អី​ពិសេស​ណាស់ ។

  7. 01/ខែ​សីហា/2010 នៅ 7:36 ព្រឹក

    ពិសេសខ្លាំងណាស់ដែលលោកstanបានច្រើសរើសយកប្រាសាទអង្គរវត្តខ្មែរមកសាងសង់!
    អាចបញ្ចាក់ថាមុខមាត់ខ្មែរយើងមិននយនោះទេ!

  8. 12/ខែ​កក្កដា/2013 នៅ 9:30 ព្រឹក

    គាត់ពិតជាគ្រាន់បើមែន ចំពោះអង្គរច្បាស់ជាពិបាកលើសគេហើយ ព្រោះម្ចាស់ដើមគឺខ្មែរដែលអស្ចារ្យ។

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: