ទំព័រដើម > ចំនេះដឹងប្លែកៗ > 10យុទ្ធសាស្រ្តដើម្បីអាជីវកម្មនិងការងារជោគជ័យ

10យុទ្ធសាស្រ្តដើម្បីអាជីវកម្មនិងការងារជោគជ័យ


ដើមឆ្នាំ ជាពេលវេលាមួយសំរាប់អ្នកធ្វើគំរោង ផែន ការថ្មីៗដើម្បីជាទិស ដៅជោគជ័យ។ ខាងក្រោមជាវិធីសាស្ដ្រទាំង ១០សំរាប់ឆ្ពោះទៅកាន់ភាពរីកចំរើន និងជោគជ័យ។
ទទួលបានការស្មើភាពនៃការងារ ពុំមែនអ្នកជំនួញរឺប្រធានក្រុមហ៊ុនណាក៏សំរេចបាននោះ ទេ។ ប៉ុន្ដែបើអនុវត្ដតាមវិធីសាស្ដ្រទាំង ១០ខាងក្រោម បញ្ហពិបាកនៃការរកស៊ីដឹកនាំនឹងត្រូវដោះស្រាយ។

-ទីមួយៈ រៀនប្រគល់ការងារអោយកូនចៅៈ អ្នកជាមេចៅហ្វាយនាយ។ ការងាររាប់រយ ដែលអ្នក ត្រូវទទូលខុសត្រូវ។ កុំស្មានថា ម្នាក់ឯងអ្នកអាចធ្វើការទាំងនោះបានអោយសោះបើទោះជាអ្នកមានកំរិតជំនាញ បំផុតក៏ដោយ។ ការឱបក្រសោបការងារម្នាក់ឯង អាចធ្វើអោយ អ្នកទទួលសម្ពាធការងារនិងនឿយណាយធុញទ្រាន់និងគ្មានពេលសំរាប់ ផ្ទាល់ខ្លួននិងគ្រួសារ។ យូរៗទៅអ្នកនឹងក្លាយជាលោក ប្រធានរឺមេដែលឯកា ។ អ្នកនឹងបរាជ័យក្នុងជ្រុងណាមួយដោយជៀសមិនរួច។អ្នកនឹងបរាជ័យក្នុងការ បែងចែកនិងគ្រប់គ្រងថ្នាក់ក្រោម…..។ ចូររើសយកបុគ្គលិកពេញសមត្ថភាពនិងគួរជាទីទុកចិត្ដ រួចប្រគល់ការងារច្បាស់លាស់អោយធ្វើ។ មនុស្សកែពុំមែនជាមនុស្សអាចធ្វើការច្រើន បាននោះទេ។ តែជាមនុស្ស អាចណែនាំកូនចៅធ្វើការងារអោយបានល្អ ជំនួសខ្លួននោះជាកូនសោរដ៏សំខាន់ដើម្បី សំរេចបាននូវជោគជ័យក្នុងសមភាពនិងជីវិត។

-ទីពីរៈ យុទ្ធសាស្ដ្រត្រឹមត្រូវទៀងទាត់នៃការផ្សាយពាណិជ្ជកម្មៈ ចំពោះក្រុមហ៊ុនតូច2ការផ្សាយពាណិជ្ជកម្មត្រូវគេឭ ដាក់ក្រោមបង្អស់នៃតារាងការងារដែលត្រូវធ្វើ។ បើសិនអ្នកចង់អោយផលិតផលរឺសេវាកម្ម របស់អ្នកទៅដល់មហាជនចូររៀបចំភ្លាមនូវគំរោង ផ្សាយពាណិជ្ជកម្មដែលដាក់នៅលើគេបង្អស់ក្នុងបញ្ជីការងារត្រូវធ្វើ។ រឺចូរផ្សាយរកបុគ្គលិកផ្នែកទីផ្សារអង្គុយចុះរកយុទ្ធសាស្ដ្រល្អ សំរាប់គំរោង រួចចាប់ផ្ដើមធ្វើការ។ អ្នកអាចស្វែងយល់ពីវិធីផ្សាយពាណិជ្ជកម្ម ដែលសន្សំសំចៃនិងប្រសិទ្ធភាព(ក្រោម)

-ទីបីៈ រៀបគំរោងសំរាប់ជំនួញរៀងរាល់សប្ដាហ៍ៈរៀបគំរោងជាកត្ដាសំខាន់ បើសិនអ្នកចង់បានការរីកចំរើន។គំរោងជំនួញអាចអោយអ្នកដឹងថាមុខផលិតផល មួយណាពេញនិយម និងមួយណាលក់ មិនដាច់។ ហេតុនោះអ្នកអាចប្ដូរទិសដៅថ្មី រឺយុទ្ធសាស្ដ្រផ្សេង។ មិនត្រូវធ្វើគំរោងមួយឆ្នាំម្ដងរឺប្រហាក់ប្រហែលនេះនោះទេ។ ចូរចំណាយពេលដើម្បីសំរបសំរួលនូវការងារដែលជាបញ្ហាអោយបានម្ដង មួយសប្ដាហ៍ជាការប្រសើរ។ ប្រការនេះអាចអោយអ្នកគ្រប់គ្រងមុខជំនួញបានល្អហើយអ្នកក៏មានអារម្មណ៍ ធូរស្រាលដែរ។

-ទីបួនៈ សិក្សាៈ មុខជំនួញដែលអ្នករៀនអាចទាក់ទង និងការងាររឺក៏មិនទាក់ទងសោះ។រៀននូវចំណេះដឹងរឺមុខជំនាញថ្មី នឹងនាំអោយអ្នកបង្កើតបាននូវលទ្ធភាពថ្មី និងពង្រីកចំនូលចិត្ដក្នុងជីវិត។ នេះក៏ជាប្រការសំខាន់សំរាប់សមភាពការងារ។ មិនថាមុខវិជ្ជា រឺជំនាញណាទេ តែងតែផ្ដល់នូវបទពិសោធន៍ និងគំនិតថ្មី2ហើយអ្នកនឹងបានជួបមនុស្សជាច្រើន ដែលពួកគេអាចជាដៃគូជំនួញអតិថិជន រឺ មិត្ដរួមការងាររបស់អ្នក។ធ្វើយ៉ាងម៉េចអាចរៀនផងធ្វើការផង?ចូររៀន នៅពេលល្ងាចចាប់ពីម៉ោង៥:៣០ដល់ម៉ោង៨:៣០ ល្ងាច។ ចូរមើលដំណោះស្រាយទីមួយ។

-ទីប្រាំៈ ចូលជាសមាជិកសមាគមពាណិជ្ជកម្មៈវាជាការល្អណាស់ព្រោះអ្នកអាចប្រមូល បទ ពិសោធន៍ និងចំណេះដឹងផ្សេងពីសមាជិកដទៃ។ ការងាររបស់អ្នកនិងមិន រីកចំរើនឡើយ បើចំណេះដឹង របស់អ្នកនៅដដែល។ ត្រូវ ចូលជាសមាជិកសមាគមភ្លាម ដើម្បីថាមពលជីវិតរបស់អ្នកនិងក្រុមហ៊ុន។

-ទីប្រាំមួយៈ ចូលរួមកិច្ចការមនុស្សធម៌ៈ ទោះបីអ្នកមិនសំរេចបំណងកំពូលក៏ដោយ តែមុខតំណែងជានាយក រឺ ម្ចាស់ក្រុមហ៊ុនដ៏តូចមួយក៏ដោយក៏ចាត់ថាជាជោគជ័យធំទៅហើយ។ ពេលនេះគួរតែដល់ពេលធ្វើរឿងល្អសំរាប់មហាជនហើយ។ ក្នុងដើមឆ្នាំនេះ ចូរបញ្ចេញប្រាក់មួយចំនួនសំរាប់ឧបត្ថម្ភសិស្ស រឺនិសិត្សក្រីក្រ និងអ្នករៀនពូកែរឺអង្គាសប្រាក់សំរាប់កម្មវិធីមនុស្សធម៌ផ្សេង…។ ទិសដៅចុងក្រោយន័យការងារនេះគឺធ្វើអោយមនុស្សនៅជុំវិញខ្លួនបានសុខ សប្បាយ….។

-ទីប្រាំពីរៈ រកពេលទំនេរដើម្បីខ្លួនៈ ជួនកាលការងារមមាញឹកតានតឹងព្រមទាំងភាពឱបក្រសោបថា រងារធ្វើអោយអ្នកភ្លេចអស់គ្រួសារ និងការសប្បាយផងដែរ។ ចូរហាត់ប្រាណ រឺម៉ាស្សារឺ ទៅតំបន់ណាមួយដែលមានខ្យល់បរិសុទ្ធ ដើម្បីលំហែរកាយ បើអ្នកមិនធ្វើសំរាប់ខ្លួនតើនរណាធ្វើសំរាប់អ្នក?

-ទីប្រាំបីៈ ដាក់ចេញនូវទិសដៅច្បាស់លាស់ៈ ការដាក់ទិសដៅត្រូវ ជារបៀបមួយ នឹងនាំមកនៅជ័យជំនះមិនមែនបរាជ័យនេះទេ។ ចូរពិនិត្យនៅរាល់ចុងសប្ដាហ៍ថា តើការងារគោលដៅដែលដាក់ចេញ នោះប្រព្រឹត្ដទៅយ៉ាងណាហើយ យុទ្ធសាស្ដ្រនោះតើ សំរេចផលកំរឹតណា? ចូរកុំដាក់ចេញនូវគោលដៅឆ្ងាយពីសមត្ថភាពអោយសោះ។

-ទីប្រាំបួនៈ កុំគិតថាចាស់ដូចថ្មីៈ រាល់ឧបករណ៍ប្រើប្រាស់ក្នុងការិយាល័យ និងក្រុមហ៊ុនត្រូវដូរយកថ្មីវិញ បើវាមានសភាពទ្រុឌទ្រោម រឺចាស់។ដូចជា Computerដើរយឺត ម៉ាស៊ីនកូបពីឧស្សាហ៍ជាប់ក្រដាស់ជាដើម។ បើនៅតែរក្សាវាទុកបុគ្គលិក និងមានអារម្មណ៍តានតឹងក្នុងការបំពេញកិច្ចការ។ ហើយការងារនោះសោតក៏ត្រូវស៊ី ពេលច្រើន។លទ្ធផលទទួលបាននឹងមិនដូចចិត្ដ។ ចូរប្ដូរចេញអ្នក នឹងបានឃើញលទ្ធផលការងារគួរជាទីពេញចិត្ដ មិនខាន។ ជាងនេះទៅទៀត បរិយាកាសល្អ សំរាប់បុគ្គលិកគឺជាកត្ដាដ៏ ប្រសើរ ដើម្បីទទួលបានជោគជ័យ។

-ទីដប់ៈ ប្ដូរនូវអ្វីដែលមិនរីកចំរើនៈ ពុំមែនផលិតផលណាក៏លក់ដាច់ ដៃគូរកស៊ីណាក៏សមស្របនិងអ្នកទាំង អស់នោះទេ។ បើសិនជា ផលិតផលសេវាកម្ម ទំនាក់ទំនងការងារ រឺទីផ្សារណា ដែលមិនមានប្រសិទ្ធភាពចូរឈប់ត្រឹមហ្នឹង ។ កុំចំណាយពេលខួរក្បាលប្រាក់កាស ដើម្បីធ្វើ អ្វីដែលតែងតែមិនប្រសើរអោយសោះ។ ចូរគិតបែបផ្សេង! ផ្លូវសំរាប់ការរកទទួលទានរបស់អ្នកនៅមានច្រើន និងនៅវែងអន្លាយណាស់។

សំរាប់យល់ដឹងបន្ថែមវិធីផ្សាយពាណិជ្ជកម្មល្អៗ :
-ប្រើប្រាស់ សម្ភារះតាំងពីតូចសំរាប់ផ្សាយពាណិជ្ជកម្មុ។ឈ្មោះក្រុមហ៊ុន ផ្លាកសញ្ញា មធ្យោបាយទាក់ទង ត្រូវមាននៅលើក្របសំបុត្រនិងក្បាលសំបុត្រ។
-សរសេររឿង រឺព្រឹត្ដិការណ៍ទាក់ទងនិងក្រុមហ៊ុនចុះផ្សាយតាមទស្សនាវដ្ដី រឺ កាសែត
-ផ្សាយពាណិជ្ជកម្មលើ ទូរទស្សន៍ វិទ្យុ ពេលមានផលិតផលថ្មី
-Marketing តាមបែបសហការណ៍ ដូចតាមរយះនាមប័ណ្ណជាដើម
-ប្រើ Internet ដើម្បីបង្ហាញពីរូបរាង និងមុខជំនួញក្រុមហ៊ុន
-ជូនអំណោយភា្ជប់ជាមួយ ការផ្សាយពាណិជ្ជកម្ម
-ផ្សាយពាណិជ្ជកម្ម តាមរយះការជជែកកំសាន្ដតាមវិទ្យុ………
-មធ្យោបាយធ្វើដំណើរ រឺ ដឹកជញ្ជូនរបស់ក្រុមហ៊ុនត្រូវ Logo…នៃក្រុមហ៊ុន
– ឧបត្ថម្ភចំពោះ ការប្រឡងកម្មវិធីសិក្សាផ្សេងសំរាប់សិស្ស វាមិនគ្រាន់តែមានឈ្មោះក្រុមហ៊ុន
របស់អ្នកនោះទេ វាថែមទាំងជាការងារមនុស្សធម៌ផងដែរ។

សរសេរដោយ ទស្សនាវដ្តី អាថ៌កំបាំង
ប្រភពៈ http://www.veticar.com

ចំណាត់ក្រុម ៖ចំនេះដឹងប្លែកៗ
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: