ទំព័រ​ដើម > ចំនេះដឹងប្លែកៗ > ៧ចំនុចដើម្បីក្លាយជាអ្នកមាន

៧ចំនុចដើម្បីក្លាយជាអ្នកមាន

តើ​អ្នក​ចង់បាន​ខ្ទង់​ទឹកប្រាក់​របស់​អ្នកមាន​លេខសូន្យប៉ុន្មាន​នៅ​ពីក្រោយ? អាថ៌កំបាំង៧ចំនុច​ខាងក្រោម​នឹងធ្វើ​ឱ្យ សុ​បិ​ន្ដ​របស់​អ្នក​ក្លាយ ជាការ​ពិត។ មាន​មនុស្ស​ភាគច្រើន​គិតថា បើ​ចង់​ក្លាយជា​អ្នកមាន“ត្រូវ​រក ប្រាក់​ឱ្យបាន​លឿន​កាន់តែ​ល្អ។ នេះ​ពិតជា​ពុំមែន​យុទ្ធសាស្ដ្រ​ល្អ​នោះទេ ព្រោះ​គោលដៅ​ចុងក្រោយ​មិនមែន​ប្រាក់​ទេវា​គឺជា​ការសំរេច​បំណង​របស់ ខ្លួន​ក្នុង​ជីវិត។ គោលដៅ​ពី​នោះ​អាច​ផ្ទះ​ធំ-កូន​បាន​រៀន​ចប់​មហាវិទ្យាល័យ​ទេសចរណ៍ ជុំវិញ​ពិភពលោក​ហើយ​មាន​អ្នកខ្លះ​ចង់​មាន បាន​សុភង្គ​ល-សុខដុម​រម្យ​នា​ដែរ។ ពេល​កំណត់​បាន​នូវ​គោលដៅ ច្បាស់លាស់​ហើយ​អ្នក​គួរ​វ៉ៃ ស្មានថា​តើ​ប្រាក់​ចំនួន​ប៉ុន្មាន​ទើប​ជា​អ្នក មាន ? ៥០លាន​រៀល-១៥០លាន​រៀល? ហើយ​ត្រូវ​ចំណាយ​រយៈពេល​ប៉ុន្មាន​ឆ្នាំ? ២ឆ្នាំ-៨ឆ្នាំ​រឺ២០ឆ្នាំ? យើង​ត្រូវតែ​កំណត់ឱ្យ​ត្រឹមត្រូវ​ដើម្បី​កុំឱ្យ​ដើរ​វង្វេងផ្លូវ។ បន្ទាប់មក​ចូរ​ប្រៀបធៀប ការ​ស្រមៃ​របស់​អ្នក​និង​ភាព​ពិត​ជាមួយ​អាថ៌កំបាំង ខាងក្រោម ៖

១.ចំណាយ​ទៅលើ​ផ្ទាល់ខ្លួន​មុន ៖

សូម ​គិត​មើលថា ​ប្រាក់ចំណូល​និង​ចំណាយ​របស់​អ្នកមាន​ប៉ុន្មាន​ក្នុង​មួយខែ។ ឯ​ប្រាក់​ដែល​នៅសល់​វិញ​គឺជា​ប្រាក់​ដែល​អ្នក​អាច​សន្សំ​សំរាប់​គោលដៅ​ របស់ខ្លួន។ ប្រាក់​ចំណាយ​ប្រចាំថ្ងៃ​របស់​អ្នក​គួរ​កុំឱ្យ​លើសពី២៥%នៃ​ប្រាក់ចំណូល។ ប្រាក់​ដែល​នៅសល់​គឺ​ចំណាយ​លើ​បញ្ហា​បន្ទាន់​ដូចជា ៖ ញ៉ាំ​ ការឈឺ បង់ថ្លៃ​សាលា​កូន…និង​បណ្ដាក់ទុន​សំរាប់​ផ្ទាល់ខ្លួន។ ពេល​បើកប្រាក់​បៀវត្សរ៍ រាល់​ចុងខែ អ្នក​គួរ​ដាក់​ប្រាក់ខែ​មួយចំនួន​ឱ្យ​ប្រាកដ​រួច​សន្សំទុក​នៅ​ទី​ដែលមាន​ សុវត្ថិភាព។ ដំបូង​ចាប់ផ្ដើម​ពី១០%នៃ​ប្រាក់ខែ បន្ទាប់មក២០%និង​កើន​ឡើង​ទៀត​តាម​ដែល​អ្នក​អាចធ្វើ​ទៅបាន។មិនបាច់​ព្រួយ​ឡើយ ​ចំពោះ​ប្រាក់​ដ៏​ស្តួចស្តើង​របស់​អ្នក ត្រូវ​ចងចាំ​ថា“តក់​តក់​ពេញ​បំពង់។ ប៉ុន្ដែ​ត្រូវ​កំណត់ថា​ប្រាក់​សន្សំ​នោះ​មិន​ត្រូវបាន​​គេ​ដក​ទេ បើ​នៅ​មិនទាន់​ដល់​គោលដៅ។

អ្នក ​ក៏​អាចបង្កើត​ជាតា​រាង​គោលដៅ​មួយ​តាម​ប្រភេទ​ពី​តូច​ដល់​ធំ​ដើម្បី​ស្រួល​ លៃលក។ ឧទាហរណ៍៖ អ្នក​ចង់បាន​សម្ភារៈ​ប្រើ​គ្រប់គ្រាន់​ដូច ៖ ទូរទស្សន៍ ម៉ូតូ ឡាន…។ អ្នក​ចាប់ផ្ដើម​ពី​គោលដៅ​ទីមួយ ទី​ពីរ រួច​ទី​បី។ ធ្វើ​ម្ដងមួយៗទើប​អ្នកជា​ការប្រសើរ។ តែ​អាថ៌កំបាំង​សូម​ផ្ដល់យោបល់​ថា​គួរតែ​យក​ការទិញ​ផ្ទះ ជា​គោលដៅ​ចំបង​វិញ​ប្រសើរ​បើ​អ្នក​កំពុង​រស់នៅ​ជាមួយ​ម្ដាយក្មេក​ឬ​ផ្ទះជួល​ ជាដើម។ អ្នកមាន​ភាគច្រើន​គេ​គិតគូ​បញ្ហា​ផ្ទះ សំបែង​មុន​និង​គិតដល់​អ្វី​មួយទៀត។ ឧទាហរណ៍​ថា​ពេលនេះ​អ្នក​កំពុងតែ​នៅផ្ទះ​ឈ្នួល។ តម្លៃ​ប្រចាំខែ២០០ដុល្លារ​មួយឆ្នាំ​តើ​ត្រូវ​ចំណាយ​ប៉ុន្មាន​គឺ ២៤០០ ដុល្លារ។ ខណៈនោះ​អ្នក​រឺ​និង​ប្រពន្ធ​របស់​អ្នក​អាច​ខ្ចីប្រាក់​ធនាគារ​ដោយ​ប័ណ្ណ​ បៀវត្ស​វ៍​នៅ​កន្លែងធ្វើការ​របស់​អ្នក។

ចំនួន ​ការប្រាក់​បច្ចុប្បន្ន​ប្រហែល១១%ឆ្នាំ។ បើសិន​អ្នក​ខ្ចី១០០០០ដុល្លារ​ប្រាក់​ការ​និង​ជា១.១០០ ដុល្លារ​ក្នុង​មួយឆ្នាំ។ ម្យ៉ាងទៀត​មានផ្ទះ​ល្វែង​ខ្លះ​លក់បណ្ដាក់ ៥០% និង​ឱ្យ​ជំពាក់​យូរ​ឆ្នាំ​ទៀតផង។ មាន​មនុស្ស​ចំនួន​គិតថា​ខ្លួន​មិនអាច​សន្សំ​បាន​មួយ​រៀល។ មនុស្ស​ប្រភេទ​នេះ​ពិតជា​មិនអាច​ស្គាល់​អ្វី​សំខាន់​ជាងគេ​នាពេល​អនាគត​ឡើយ។ ចូរ​សន្សំទុក​ប្រាក់​មួយ​ខ្ទង់​ទុក​សំរាប់​គំរោង​យូរអង្វែង​មុននឹង​ទូទាត់​ ប្រាក់​ចំណាយ​ផ្សេង។

២.សំចៃ ៖

អ្នក ​រាល់គ្នា​ដឹង​រួចហើយ​ថា​មិនត្រូវ​ចាយវាយ​គ្មាន​មុខមាត់​នោះទេ ប៉ុន្ដែ​ពុំមែន​រាល់គ្នា​មិនចេះ​ប្រើ​របស់​ថ្មី​នោះទេ។ ជាធម្មតា​ណាស់​ពេល​ទៅ​ផ្សារ​ទិញ​សាច់ បន្លែ​គ្រឿង​ធ្វើ​ម្ហូប…គួរតែ​ទិញ​ល្មម​នឹង​ហូប​និង​ប្រើប្រាស់​មួយថ្ងៃ​ បាន​ហើយ។ ចំពោះ​សំលៀកបំពាក់​ក៏​ដូចគ្នា។ ចូរ​គិតថា​ល្អ​ស្អាត​មួយ​ប្រសើរ​ជាង​ច្រើន​ដែល​ប្រើ​មិន​អស់​ប្រយោជន៍​របស់​ វា។ មាន​អ្នកខ្លះ​មាន​ខោអាវ​តែ​បី​ឈុត​គេ​អាច​ពាក់បាន​ដោយ​ស្អាត​សមរម្យ​ពេញ​ មួយឆ្នាំ។

ក្រៅពីនោះ យើង​នៅមាន​វិធី។មួយ​ក្នុងចំណោម​នោះ​គឺ​ផលិតផល​លក់​បញ្ចុះតម្លៃ។ ពេល​មាន​គំរោង​ឡើង​ផ្សារ ចូរ​ចំណាយពេល​បន្ដិច​ដើម្បី​ឆែក Internet កាសែត​នៅមុន​ពេល​ទៅ​ផ្សារ​រួច​កត់​ភ្លាម​ចូលក្នុង​កូនសៀវភៅ​របស់​ទំព័រ​ ពាណិជ្ជកម្ម និង​ទំព័រ​ផលិតផល​បញ្ចុះតម្លៃ​ពិសេស អ្នក​ដើម្បី​ស្វែងរក​វិធី​ប្រឌិត​ការងារ​ឱ្យដល់​គោលដៅ​ប្រកបដោយ​សុវត្ថិភាព​ និង​ជោគជ័យ។ ផ្សេង​ពី​នោះ ពុំមែន​យើង​រាល់គ្នា​ចូល​ចិ​ត្ដ និង​សប្បាយ​ចំពោះ​ការ​សន្សំ​បែប​នោះ។

៣.តាមដាន​គោលដៅ ៖

ពួក ​អ្នកជំនាញការ​សេដ្ឋកិច្ច​តែង​រំលឹក​អ្នកវិនិយោគ​ឱ្យ​សរសេរ​ឡើង​ឱ្យបាន​ ច្បាស់​នូវ​គោលដៅ​របស់​យើង​សំចៃ មិន​មានន័យថា“ស៊ី​អត់​ស៊ី​ឃ្លាន”ឡើយ។ អ្នក​អាច​ទទួល​នូវ​ការរស់នៅ​ដោយ​សមរម្យ​ត្រឹមត្រូវ។ ប្រាក់​ដែល​រកបាន​ត្រូវបញ្ជូន​ចូល​ធនាគារ​អស់​ខ្ទង់​ប្រាក់​កាន់តែ​កើនឡើង​ ខណៈដែល​អ្នក​កំពុង​បែកញើស​ហូរ​ញើស​គ្មាន​ថ្ងៃ​សំរាក តើ​ដើម្បី​អ្វីខ្លះ? ពេល​ចាស់​ទៅ​អ្នក​ចង់​ដើរទេស​ចរណ៍​ជុំវិញ​ពិភពលោក? បើ​ដូច​ច្នេះ​ហេតុអ្វី​មិន​ចំណាយពេល​តិចតួច​ដើរ​ទស្សនា​កំសាន្ដ​ ម្ដងមួយកន្លែងៗក្នុងប្រទេស​ដែលមាន​រាង​ស្ទើរ​មូល​នេះ​ព្រោះ​ការចំណាយ​ប្រាក់ ​ដ៏​ស្ដួចស្ដើង នឹង​ពុំមាន​ផលប៉ះពាល់​ខ្ទង់​ប្រាក់​ដ៏​សម្បើម​របស់​អ្នក​នៅ​ធនាគារ​ឡើយ។ អ្នក​ចង់ទុក​ប្រាក់​ឱ្យ​កូន​ទៅ​រៀន​នៅ​បរទេស? ចង់​ទុកទ្រព្យ​ចែក​កូន?ចង់​ធ្វើ​អ្វី​ទាំងអស់​សំរាប់​កូន?បើ​ដូច្នេះ​ របស់ខ្លួន​ជាមួយ និង​ទីផ្សារ​បាន។ បើ​ចង់ដឹង​លទ្ធផល​ជាក់ស្ដែង​ច្បាស់លាស់​ចូរ​ពិនិត្យ​តាមរយៈ​ពេល​វែង​ឧទាហរណ៍ បី​រឺ​ប្រាំមួយ​ឆ្នាំ​ម្ដង។ ប៉ុន្ដែ​ការពិនិត្យ​ក្នុង​រយៈពេល​ខ្លី​ក៏ត្រូវ​ធ្វើឡើង​ដែរ​ដើម្បី​មើល​ ឡើងវិញ​នូវ​គោលដៅ​និង​ស្ថានភាព​ហិរញ្ញវត្ថុ និង​ការចាត់ចែង​ទ្រព្យ។ គួរ​ចាំ​ថា​គោលដៅ និង​មុខ​ជំនួញ​វិនិយោគ​ក៏​អាច​ត្រូវ​ផ្លាស់ប្ដូរ​ដែរនោះ ដោយសារ​ស្ថានការណ៍​ទីផ្សារ​ផ្លាស់ប្ដូរ។ សូម្បី​ជីវភាព​គ្រួសារ​ក៏ត្រូវ​ប្ដូរផ្លាស់​ដូចជា​កើតកូន ដូរ​ការងារ លក់ ទិញ​ផ្ទះ​ជាដើម។

៤.វិនិយោគ​សំរាប់​ខ្លួន ៖

វា ​ច្បាស់​ណាស់​ថា​យើង​ត្រូវ​ការឱ្យ​ខ្ទង់​ប្រាក់​របស់​យើង​មាន​លេខ“សូន្យ”នៅ ពីក្រោយ​កាន់តែ​រីកចំរើន អ្នកចេះដឹង​ខ្ពស់​កាន់តែ​សំបូរ។ បើ​ទុក​ខ្លួនឯង​ឱ្យ​ដើរ​មិន​ទាន់សម័យ​នោះ​ការ ប្រកួតប្រជែង​ក្នុង​ការងារ​រឺ​មុខរបរ​របស់​យើង​មិនអាច​យកឈ្នះ​បាន ឡើយ។ ដូច្នេះ​ចូរ​ត្រៀម​នូវ​ចំណេះដឹង​ចំណេះធ្វើ និង​បទពិសោធន៍​ឱ្យបាន​គ្រប់គ្រាន់​ដូចជា​ITFLFM…

បើសិន ​អ្នកជា​បុគ្គលិក​ចូរ​ខំធ្វើការ​ដោយ​ច្នៃប្រឌិត។ បើជា​អ្នកជំនួញ​ចូរ​លក់​របស់​ដែល​សុទ្ធ​ល្អ​សង្កេត និង​ចាប់យកឱកាសល្អៗដើម្បី​ពង្រីក​រឺ​ពង្រឹង​មុខរបរ​ក្នុងនោះ​ក៏ត្រូវ​យក​ចិ​ ត្ដ​អតិថិជន​ផងដែរ។

គ្រប់គ្រង ​ពេលវេលា ក៏​ជា​បញ្ហា​គួរ​ដឹង​ដែរ។ ចូរ​យក​ពេលទំនេរ​មក​គិត និង​ធ្វើ​ផែនការ​ងារ​ដែល​ធ្វើ​បែបណា​ដើម្បី​បង្កើន​ប្រាក់ចំណូល​វិញ អ្នកនឹង​ឆាប់​បាន​ចូល​និ​វត្ដ១០ឆ្នាំ មុនពេល​ធម្មតា។

៥.រក្សា​ការ​មានបាន ៖

ធ្វើ ​មាន គឺជា​រឿង​មិន​ពិបាក​ខ្លាំង​នោះទេ​ប៉ុន្ដែ​ដើម្បី​រក្សា​ការ​មានបាន​វិញ ពិតជា​ពិបាក។ ខ្ទង់​ប្រាក់​របស់​អ្នក​តែង​ទទួល​ឥទ្ធិពល​ពី​ទីផ្សារ​ដែល​អាច​ឡើង​រឺ​ចុះ។ បើ​វិនិយោគ​អស់ពី​ខ្លួន​ពេល​ទីផ្សារ​មាន​ស្ថាន​ភាពល្អ​នោះ​វា​ពុំ​ត្រូវ​ ឡើយ។ ឧទាហរណ៍ ចុងឆ្នាំ២០០៨ វិបត្ដិ​សេដ្ឋកិច្ច​កើតឡើង​គ្រប់កន្លែង​លើ​ពិភពលោក​ធ្វើឱ្យ​តម្លៃ អចលនទ្រព្យ (មាន​ដី ផ្ទះ…) ធ្លាក់ចុះ​បណ្ដាលឱ្យ​ពួក​អ្នករកស៊ី​ដី​វ័​ន្ដ​ក​ព្រោះតែ​ខ្ចីប្រាក់​ពី​ ធនាគារ​យ៉ាង​សន្ធឹកសន្ធាប់ បោះ​ចូលទៅក្នុង​ទីផ្សារ​ដី។ ដី​លក់​មិនបាន​វា​ត្រូវ​ខាតបង់​ច្រើន។ ឯ​ធនាគារ​វិញ​ចេះតែ​កើនឡើង​ពេលនេះ​ទើប​ដឹងថា “ប្រាក់​ក៏​បង់​ថង់​ក៏​ដាច់។

ម្យ៉ាងទៀត សំរាប់​អ្នកមាន​ជំនាន់​ថ្មី (មាន​ដោយសារ​ការលក់​ដី) គួរ​កុំ​ហ៊ឺហា​ហ៊ឺ​ក​ហាក់​ពេក​ប្រយ័ត្ន“ប្រាក់​ក៏​អស់​ដី​កេរ្ដិ៍​កោះ​ក៏​ បង់។ ចូរ​យកប្រាក់​នោះ​វិនិយោគ​មុខរបរ​ដែលជា​ជំនាញ​របស់ខ្លួន​មួយផ្នែក​សល់​ពី​ នោះ​ផ្ញើ​នៅ​ធនាគារ​ដើម្បី​សុវត្ថិភាព។

៦.ប្រាក់កាស​ពុំមែន​ជាអ្វីៗទាំងអស់​ទេ ៖

មិនចាំបាច់ញ៉ាំ​ បាយ​ទេ !

ពេល ​នឿយហត់ ធុញថប់​ចូរ​រក​កន្លែង​មួយ​សំរាប់ធ្វើ​សរសៃ​រឺ ជាវ​ផលិតផល​ធ្វើ​មុខ​ធ្វើខ្លួន​មួយឈុត ដើម្បី​រក្សា​សុខភាព និង​សម្ផស្ស​ធ្វើឱ្យ​ជីវិត​អ្នក​ស្រស់ស្រាយ..

គំរោង​យូរអង្វែង នា​អនាគត​ពិតជា​រឿង​សំខាន់ ប៉ុន្ដែ​សូមកុំ​ទាន់​ចោល​សម័យ​ទំនើប​សូម្បី​តែមួយ​វិនាទី​នោះ។

៧.ធ្វើឱ្យ​ប្រាក់​កើតកូន​ពូន​ជា​ចៅ ៖

មាន ​រូបមន្ដ ជាច្រើន​ដើម្បី​វិនិយោគ​រក​ចំណេញ​ដូចជា ផ្ញើ​ធនាគារ ទិញ​មាស ទិញ​ដី និង​វិនិយោគ​លើ​អ​ច័ល​ន​ទ្រព្យផ្សេងៗរឺ​ធ្វើ​ជំនួញ​បើកហាង​ជាដើម។ ក្នុងចំណោម​នេះ​ផ្ញើរ​ធនាគារ​ជា​វិធី​ដែល​សុវត្ថិភាព​បំផុត។ អ្នក​ក៏​អាចធ្វើ​វិនិយោគ​លើ​អ​ច័ល​ន​ទ្រព្យ​នៅ ម្ដុំ​ជាយ ក្រុង​បានដែរ​ព្រោះ​ពេលនេះ​តម្លៃ​ដី​កំពុង​ធ្លាក់ចុះ រឺ​មិនទាន់​បន្ដ​ការឡើង​ថ្លៃ។

បន្ទាប់ពី ​បណ្ដាក់ទុន​អ្នក​ត្រូវតែ​តាមដាន​ប្រាក់​របស់​អ្នក។ មិនមែន​មានន័យថា​មើល​ប្រាក់ចំណេញ​រាល់ថ្ងៃ​នោះទេ។ ចូរ​ធ្វើជា​តារាង​ពេលវេលា​មួយ​សំរាប់​ពិនិត្យ​ដើម្បី​ឱ្យឃើញ ថា​អ្នក​ខាត​រឺក៏​ចំណេញ។

ឧទាហរណ៍ ៖ ប្រៀបធៀប​ទ្រព្យ​កំពុងមាន និង​ទ្រព្យ​ពី​ដើមទី​មួយខែ​ម្ដង បី​ខែម្ដង រឺមួយ​ឆ្នាំ ពីរដង។ អ្នក​ក៏​អាច​ប្រៀបធៀប ប្រាក់ចំណេញ ដើម្បី​ងាយស្រួល​ក្នុងការ​ស្វែងរក។ ថ្វីបើ​វា​មាន​តម្លៃថោក​ប៉ុន្ដែ​វា​ក៏​អាចមាន​ផល​មិនល្អ​ដែរ។ ជួនកាល​យើង​ទិញ​បាន​វា​ក្នុង​តម្លៃថោក​បែរជា​ប្រើ​បានតែ​មួយ​រឺ ពីរដង​ក្នុង​មួយឆ្នាំ​ព្រោះតែ​គុណភាព។ ដូច្នេះ​ចូរ​ធ្វើការ​ថ្លឹងថ្លែង​ឱ្យបាន​គ្រប់​ជ្រុង​សិន។ នៅមាន​ទៀត​កុំ​ភ្លេច​ចុះឈ្មោះ​ជា​សមាជិក​អតិ​ជន​របស់​ផ្សារ​ទំនើប ហាងផ្សេងៗ ដើម្បី​អាច​ទទួលបាន​ការបញ្ចុះ​តម្លៃ​ពិសេស។ យ៉ាងណា ក៏ដោយ​សូមកុំ​ប្រើ​ប័ណ្ណ ATMច្រើនពេក​ជាពិសេស​ថ្ងៃ​ចុង​សបា្ដហ៍។

ប្រភពៈ http://www.veticar.com

Advertisements
ចំណាត់ក្រុម ៖ចំនេះដឹងប្លែកៗ
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: