ទំព័រដើម > ព័ត៌មានថ្មីៗ > ​ក្រុមហ៊ុន​Apple​ចេញ​ទូរស័ព្ទ​iPhone​ម៉ូ​ដែល​ថ្មី​ល្បឿន​លឿន​តែ​ថោក

​ក្រុមហ៊ុន​Apple​ចេញ​ទូរស័ព្ទ​iPhone​ម៉ូ​ដែល​ថ្មី​ល្បឿន​លឿន​តែ​ថោក

IPhone
Buy Online

​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ Apple Inc. កាលពី​ថ្ងៃ​ចន្ទ​បាន​បង្ហើប​ប្រាប់អោយដឹង​អំពី​ទូរស័ព្ទ iPhone ម៉ូ​ដែល​ថ្មី​មួយ​គ្រឿង​ដែល​មាន​ល្បឿន​លឿន​ជាង​មុន និង​មាន​លក្ខណៈ​ពិសេស​ថ្មីៗ​ជាច្រើន​ផ្សេង​ទៀត ដែល​រួម​មាន​កាមេរ៉ា​ចាប់​យក​រូបភាព​ច្បាស់​ដោ​យ​ស្វ័យប្រវត្តិ វីដេអូ ឧបករណ៍​គ្រប់គ្រង​សម្លេង និង​ត្រីវិស័យ​ប្រើ​ប្រព័ន្ធ​ឌីជីថល ។

​ ​លោក ហ្វី​លីព ស្គីល​ល័​រ អនុប្រធាន​ជាន់ខ្ពស់​ផ្នែក​ទីផ្សា​រលក់​ផលិតផល​ទូទាំង​ពិភពលោក​របស់​ក្រុមហ៊ុន Apple បាន​ប្រកាស​នៅ​ក្នុង​សុន្ទរកថា នៅឯ​សន្និសីទ​សារព័ត៌មាន​របស់​ក្រុម​អ្នក​អភិ​វឌ្ឈន៍​នៅ​ទូទាំង​ពិភពលោករ​បស់​ក្រុមហ៊ុន​នេះ ដែល​ធ្វើឡើង​នៅក្នុង​ទីក្រុង​សានហ្វ្រាន់​ស៊ី​ស្កូ ថា ទូរស័ព្ទ​ថ្មី​ម៉ាក iPhone 3G S នេះ​នឹង​មាន​ចេញ​ដាក់​លក់​នៅ​ក្នុង​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ក្នុងតម្លៃ​១៩៩​ដុល្លារ​សំរាប់​ម៉ូ​ដែល 16GB និង​២៩៩​ដុល្លារ​សំរាប់​ម៉ូ​ដែល 32GB ។

​ ​លោក ស្គីល​ល័​រ បានបញ្ជាក់​ថា ” វា​គឺជា​ទូរស័ព្ទ iPhone ដ៏​មាន​ឥទ្ធិពល និង​ល្បឿន​លឿន​ជាង​គេ​បំផុត ដែល​យើង​មិន​ធ្លាប់​មាន ។ អ្វី​ដែល​មាន​នៅ​ផ្នែក​ខាងក្នុង គឺជា​របស់​ថ្មី​ទាំងស្រុង ហើយ​វា​គឺជា​ទូរស័ព្ទ iPhone ល្បឿន​លឿន​យ៉ាង​ពិតប្រាកដ ” ។​

​ ​យោង​តាម​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​ធ្វើឡើង​ដោយ​ក្រុមហ៊ុន Apple អោយដឹងថា ទូរស័ព្ទ​ថ្មី​ម៉ាក iPhone 3G S នេះ​នឹង​មាន​ចេញ​ដាក់​លក់​នៅ​ជាង​៨០​ប្រទេស និង​តំបន់ នៅក្នុង​រយៈពេល​ជាច្រើន​សប្តាហ៍​ខាងមុខនេះ ។

​ ​ក្រុមហ៊ុន​នេះ​ក៏​បាន​ប្រកាស​ផងដែរ​ថា ចាប់ពី​ថ្ងៃ​ចន្ទ​ទី​៨​មិថុនា​ទៅ តម្លៃ​របស់​ទូរស័ព្ទ iPhone 3G ម៉ូ​ដែល 8GB ដែល​កំពុង​ចេញ​លក់​នៅ​ពេល​បច្ចុប្បន្ន នឹង​ធ្លាក់​ចុះ​មក​នៅត្រឹម​៩៩​ដុល្លារ ៕

រក្សាសិទ្ធគ្រប់យ៉ាងដោយខេមបូឌាអេចបេ្រសញូស៏ ២០០៨

ចំណាត់ក្រុម ៖ព័ត៌មានថ្មីៗ
  1. 10/ខែមិថុនា/2009 ម៉ោង 8:20 ព្រឹក

    ហា ហា តិចទៀតសូមសាកប្រើ IPhone ម្តងហើយ
    អា ៣Gb និង ៨Gb តំលៃតែ៩៩$ ។

  2. Samady KS
    10/ខែមិថុនា/2009 ម៉ោង 10:41 ព្រឹក

    ចាំ​ដល់​ថ្ងៃ​ណា​តម្លៃ​វា​ធ្លាក់​នៅសល់​ត្រឹម 20 ដុល្លា ចាំ​ជួយ​ប្រាប់​ខ្ញុំ​អោយ​ដឹង​ផង! គិត​រក​ទិញ​មួយ​បើ​មាន​អាណា​ថោកៗ​

    • 10/ខែមិថុនា/2009 ម៉ោង 10:53 ព្រឹក

      ល្មមវាធ្លាក់នៅ២០ដុល្លារ
      ពេលនោះiPhoneវាក្លាយទៅជា អេតចាយPhone បាត់ទៅហើយ

  3. អគ្គលីបុត្រ
    10/ខែមិថុនា/2009 ម៉ោង 12:05 ល្ងាច

    ថោកមែនក៏អី?
    ម៉េច​បាន​ខ្ញុំសួរ​គេ អាម៉ាទឹក សុទ្ធតែ ៣០០ដុល្លាជាងហ្ន៎!

    • 11/ខែមិថុនា/2009 ម៉ោង 8:10 ព្រឹក

      ហា ហា អាហ្នឹងតំលៃដែលគេត្រៀមចេញលក់នៅប្រទេសគេតា
      គ្រាន់តែជូនដំនឹងមុនហ្នឹង

  4. 11/ខែមិថុនា/2009 ម៉ោង 9:12 ព្រឹក

    មែនហ្អ ចាំរកទិញមួយ ទុកធ្វើមេធុយលេង។ ហាហាហា

    • 11/ខែមិថុនា/2009 ម៉ោង 9:56 ព្រឹក

      ធ្វើដូចឯងហ្នឹងមហាសេដ្ឋី!!!
      ជំពាក់លុយគេសោះហ្នឹងហាស
      🙂 🙂

      • 11/ខែមិថុនា/2009 ម៉ោង 9:57 ព្រឹក

        ជំពាកលុយនរណាប្រុសពៅ? និយាយអោយស្រួលបួល តិចសំប៉ែត ក្លាយជាចេកចៀន បង់ខ្លាញ់ផ្លូកចូលក្នុងខ្ទះអាលូវហ្នឹង។ ហាហាហា

  5. 12/ខែមិថុនា/2009 ម៉ោង 8:59 ព្រឹក

    ខ្ញុំចង់ប្រើអាយផូនម្តងដែរ។
    ពេលណាវាមកដល់ស្រុកខ្មែរ ហើយតំលៃថោកទៅណរ!
    ឆាយា

    • 12/ខែមិថុនា/2009 ម៉ោង 9:11 ព្រឹក

      ខ្ញុំក៏ចាំតែប្រើវាដែរហ្នឹងណា
      ចាំមើលនៅស្រុកខ្មែរយើងវាចុះថោកអង្កាល

  6. 14/ខែមិថុនា/2009 ម៉ោង 10:48 ព្រឹក

    មិនអាចទេ វាជាpromotion របស់ក្រុមហ៊ុន ទូរស័ព្ទ AT&T ៣ជីអេស Iphone 3Gs ជាសេរីថ្មី អ្នកទិញត្រូវ កុងត្រាពីឆ្នាំ ប្រើសេវ៉ា នឹងតំរូវ ម៉ាខែ បង់ ជាមធ្យម ១០០ដុល្លា ម៉ាខែ។ ឯអា ៣ជី ធម្មតា ក៍ដូចគ្នាដែរ។ នូវអាមេរិច គេកំរមានទូរស័ព្ទលក់ ពាសកាល សេរី ដូចស្រុកយើង ដែរ។ គឺបើចង់ប្រ ក្រុមហ៊ុនណា គេមានទូរស័ព្ទ អោយប្រើ free រឺ ក៍បង់លុយថ្លៃទូរស៍ព្ទខ្លះ តាមប្រភេទសេរី ដូចiphone as well.

  7. 15/ខែមិថុនា/2009 ម៉ោង 4:37 ព្រឹក

    ជ្រេញឬកអ្នកប្រើអាយហ្វូនម្តងៗ ក្តៅចង់តែទិញមួយ យកធ្វើមេបោះមឹកតើ។ មានអាហ្នឹងកាន់ ដូចជាអស្ចារ្យណាស់អីចឹង អួតចុះឡើង ថតចុះឡើង ហ៊ើយ ធ្វើម៉េចអោយតែបានបង្ហាញថា ខ្លួនកាន់អាហ្នឹង។ មានអីអស្ចារ្យ មិនមែន អ្នកខ្លះ គេគ្មានលុយទិញទេ តែគេខ្ជិល ព្រោះទូរស័ព្ទ ប្រើសំរាប់តែទទួល ហើយនឹងហៅចេញហ្នឹងហ្អ។ ហ៊ើយ ធុញនឹងប្រុសៗ ជ្រួលជ្រើម ចង់តែបង្អួតស្រីហ្នឹង។ ហាហាហា

  8. ធារ៉ា
    15/ខែមិថុនា/2009 ម៉ោង 10:54 ព្រឹក

    ហឺម!!!!!!!!!!!!!!!!!! ស្រលាញ់វាយូរហើយ មានតែនិស្ស័យ តែគ្មានលុយ ហិហិហិ!!

  9. 15/ខែមិថុនា/2009 ម៉ោង 11:40 ល្ងាច

    មិនអីចាំខ្ញុំទិញផ្ញើអោយ ទុកដើរអួតប្រុសៗម្តង ។ ព្រោះខ្ញុំនៅអាចទិញ បានពីទៀត មួយខ្ញុំ មួយ ស្វីតធីខ្ញុំ(ទិញអោយគាត់ប្រើអាយហ្វូនពីឆ្នាំហើយផុតកុងត្រា)។

    • 16/ខែមិថុនា/2009 ម៉ោង 2:12 ព្រឹក

      អ៊ែក ជ្រេញឬកនិនចារក្រៀវជ្រូកសុគីណាស់។ ក្រៀវតែជ្រូកសោះ មានលុយទិញអាយហ្វូន។ ហាហាហា

  10. 17/ខែមិថុនា/2009 ម៉ោង 12:14 ព្រឹក

    ងាប់ហើយខ្ញុំប្រើឡើងជ្រេញហើយ(តាំងពី២G រហូតដល់៣G ចាំមើលតែអា3Gs ចេញមកដូរទៀត ហាហ តែ១៩៩) យាយជ្រូកកញ្ចាស់ ដែលមានសុដន់ រយីករយាក នឹងពេលដើរធ្លាក់រយ៉ាកៗ។

    • 17/ខែមិថុនា/2009 ម៉ោង 12:41 ល្ងាច

      ងាប់ហើយ អួតម្ល៉េះ និនចារសង្វិត។ សង្ស័យខ្ចីលុយអ្នកទិញសាច់ជ្រូក យកទៅទិញទេដឹង។ នែ សុដន់កូនជ្រូក មានអាវទ្រនាប់ការពារដែរ វាមិនបានធ្លាប់រយីករយាក ដូចនិនចារ ក្រៀវតែជ្រូកថានោះទេ។ វាមានស្អីទ្រាប់ត្រឹមត្រូវ។ បើមិនដឹង ក៏កុំចេះតែថានោះ។ ម៉ាពិលអាលូវហ្នឹង។ ហាហាហា

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: