ទំព័រ​ដើម > សំនើច > ប្រែតជួបគ្នាដោយចៃដន្យ

ប្រែតជួបគ្នាដោយចៃដន្យ

នៅរដូវបុណ្យភ្ជុំបិណ្ឌ យមរាជ យមបាល តែងតែ ដោះលែងពួកប្រែត
ទាំងអស់ដើម្បីមកទទួលទាននូវអាហារ ដែលសាច់ញាតិ បានយកទៅធ្វើបុណ្យ
នៅតាមវត្តអារាម។ វេលាម៉ោង ១២យប់ ពួកប្រែតបានដើរជួបគ្នាដោយចៃដន្យ
ប្រែតទាំងនោះក៏សួរសុខទុក្ខគ្នាទៅវិញទៅមក។ ភ្លាមនោះស្រាប់តែប្រែតខាងស្តាំ
សួរទៅប្រែតខាងឆ្វេងថា តើសំលាញ់ឯងកាលនៅរស់ស្លាប់ដោយសារអី? លឺសំដី
ដូច្នេះ ប្រែតខាងឆ្វេងយំផង ស្រែកផង ហើយប្រាប់ថា គ្នាត្រូវគេអារកជិតស្លាប់
ហើយ បោះគ្នាចូលទឹកទន្លេទៀត។ បន្ទាប់មកប្រែតខាងឆ្វេងក៏សួរទៅប្រែតខាងស្តាំ
វិញ ហើយចុះសំលាញ់ឯងស្លាប់ដោយសារអីដែរ? ស្រាប់តែប្រែតខាងស្តាំធ្វើទឹកមុខ
ស្រងូតស្រងាត់ហើយប្រាប់ថា គ្នាស្លាប់ដោយសារគេយកដែកទើបដុតក្តៅ មកដាក់
លើខ្លួនប្រាណគ្នារហូតស្លាប់។ ភ្លាមនោះប្រែតខាងស្តាំ ហើយប្រែតខាងឆ្វេងបានសួរ
នាំ ចុះសំលាញ់កណ្តាល ស្លាប់ដោយសារអីដែរ? ស្រាប់តែសំលាញ់កណ្តាលយំផង
ស្រែកផង រាគអាចម៍ រាគនោម ពេលនោះ ប្រែតទាំងពីរលាន់មាត់ថា ប្រហែលជា
គាត់មិនអាចប្រាប់យើងបានទេ ព្រោះពេលស្លាប់គាត់វេទនាណាស់ វេទនាជាងយើង
ទៅទៀត។ សំលាញ់កណ្តាលប្រាប់ថា ខ្ញុំជាមនុស្សទេ ខ្ញុំដើរមកបត់ជើង៕

Advertisements
ចំណាត់ក្រុម ៖សំនើច
  1. 03/ខែ​មិថុនា/2009 នៅ 10:42 ព្រឹក

    ហាហាហាហាហា កំប្លែងរបស់គេ។ អាចឹង មនុស្សបន្លំធ្វើប្រែតនោះ គឺធាហ្នឹង តើមែនទេ?

    • 03/ខែ​មិថុនា/2009 នៅ 11:01 ព្រឹក

      មិនបាច់មកតាមឌឺដង ដល់ផ្ទះទេ
      ខ្ជិលឈ្លោះជាមួយណាស់

      • 03/ខែ​មិថុនា/2009 នៅ 11:23 ព្រឹក

        តាំងពីរៀបការប្រពន្ធធាត់មក លែងហ៊ានតវ៉ាអីជាមួយកូនជ្រូកទៀតហើយ មែនទេ ធា? ហាហហា

      • 03/ខែ​មិថុនា/2009 នៅ 11:41 ព្រឹក

        បើយកប្រពន្ធធាត់មែននោះ មិនបាច់រកណាឆ្ងាយទេ
        យកអ្នកនៅក្បែរណឹង ព្រោះអីមើលទៅ ចេះម៉ាចប់
        ពិន អុក កំនាព្យ គំនូរ ក្បាច់គុន គ្មានពីរទេ

      • 03/ខែ​មិថុនា/2009 នៅ 12:26 ល្ងាច

        នរណាគេទៅពៅ? ប្រាប់បងផងបានទេ?

      • 03/ខែ​មិថុនា/2009 នៅ 12:34 ល្ងាច

        គឺបងហ្នឹងហើយ
        ចោះបងស្រឡាញ់ពៅវិញអត់?

      • 03/ខែ​មិថុនា/2009 នៅ 12:37 ល្ងាច

        នរណាមិនស្រលាញ់ ក្រែវប្អូនជាប្អូនប្រុសរបស់បងហ្អី។

      • 04/ខែ​មិថុនា/2009 នៅ 8:16 ព្រឹក

        ហ្នឹងហើយ អាយុគ្រាន់ជាតួលេខប៉ុណ្ណោះ
        អោយតាចិត្តយើងស្រលាញ់គ្នាទៅបានហើយ
        បើកូនជ្រូកស្រឡាញ់ធាពិតមែន ចូលដណ្តឹងខ្ញុំទៅ
        តាមប្រពៃណី បានព្រម
        កុំចង់លេងផ្លូវកាត់ បោកធា យកកូនប្រើនោះ
        មិនបានទេ
        ចំនែករឿងថ្លៃទឹកដោះនោះកុំបារម្ភអី ខ្ញុំមិនយកទេ
        ព្រោះអត់មានទឹកដោះអោយកូនជ្រូកផង

      • 04/ខែ​មិថុនា/2009 នៅ 8:25 ព្រឹក

        ធាអើយ បំភ្លេចបងចោលទៅណាពៅអើយ។ បងជារបស់គេហើយ។ អូនចាំរកស្រីៗស្អាត ធាត់ធាត់ជាងបង មានមិនខ្វះ។ កុំភ័យ ចាំបងជួយរកអោយ ណាពៅណា។ ហាហាហា
        ចេះតែមានហ្មង បើនរណាមិនដឹង ស្មានថា អូនទាក់ទងបងមែនទែនមិនខានទេ ពៅ។

      • 04/ខែ​មិថុនា/2009 នៅ 10:24 ព្រឹក

        ស្រួលមិនស្រួល គេថាខ្ញុំស្រលាញ់ស្រីម៉ាប់ទៀត
        ហា ហា

      • 04/ខែ​មិថុនា/2009 នៅ 10:29 ព្រឹក

        មិនអីទេ គេដឹងថា អូនធាឯងស្រលាញ់បងដូចជាបងស្រីហ្នឹងណា។ កុំបារម្ភអីពៅ។ អារឿងពីពន្ធធាត់ ចាំបងជួយរកអោយ។ ច្បាស់ជានឹងបានពីពន្ធស្អាតមិនខានទេ។ កុំភ័យ។ ហាហាហា

      • 04/ខែ​មិថុនា/2009 នៅ 11:06 ព្រឹក

        អាណាថាស្រលាញ់កូនជ្រូកឯងដូចបងស្រី
        ច្រឡំធំហើយ គឺស្រឡាញ់ដូចបាល់ចឹង។

      • 04/ខែ​មិថុនា/2009 នៅ 11:12 ព្រឹក

        ធា អូនធ្លាប់រៀននៅតិចណូទេ?

      • 04/ខែ​មិថុនា/2009 នៅ 11:31 ព្រឹក

        ធ្លាប់រៀនក្បែរតិចណូ 🙂
        ខ្ញុំធ្លាប់រៀននៅភូមិន្ទភ្នំពេញ

      • 04/ខែ​មិថុនា/2009 នៅ 11:42 ព្រឹក

        ហើយកើត90ប៉ុន្មានដែរ?

      • 04/ខែ​មិថុនា/2009 នៅ 12:02 ល្ងាច

        ជួយមិនបានទេ កើត៩០​ម៉ាន?
        ខ្ញុំចប់ពី RUPP តាំងពីជ្រូកខ្វៃមិនទាន់បាត់ហូរទឺកមាត់ម៉្លេះ
        និយាយថាកើតពី៧០ ម៉ាន បានវាត្រឹមត្រូវ
        🙂

      • 04/ខែ​មិថុនា/2009 នៅ 12:09 ល្ងាច

        និយាយលេងនិយាយមែន។ ចុះចប់សាលាភូមិន្ទហ្នឹងឆ្នាំណាដែរ?

      • 05/ខែ​មិថុនា/2009 នៅ 8:17 ព្រឹក

        ហា ហា ទើបចប់បាន១ឆ្នាំហ្នឹង
        អាឡូវដើរទាត់ខ្យល់សប្បាយមែន

      • 05/ខែ​មិថុនា/2009 នៅ 9:17 ព្រឹក

        ងាប់។ នេះមិនមែនសិស្សប្អូនទេ គឺសិស្សចៅទួតណ៏។ ក្មេងម្សិលម្ង៉ៃសោះហ្នឹង។ ហាហាហា

      • 05/ខែ​មិថុនា/2009 នៅ 9:38 ព្រឹក

        ហើយគ្រូយាយរៀនចប់ពីឆ្នាំណាមក?
        ប្រហែលជាកញ្ចាស់ណាស់ ហើយមើលទៅ។

      • 05/ខែ​មិថុនា/2009 នៅ 9:49 ព្រឹក

        ប្រាប់ហើយថា កញ្ចាស់ណាស់ ស្មានតែនិយាយលេងរឺអី។ កញ្ចាស់មែនណា។ បងជាពួកម៉ាកកេសីតាំងពីវិទ្យាល័យ។ តែកេសីអាយុប៉ុន្មាន បងអាយុប៉ុណ្ណឹងហើយ។ យ៉ាប់មែន។ ចាស់ប្រាប់ហើយ មិនជឿទៀត ក្មេងមួយនេះ។ ស៊ីម៉ាពិលអីលូវហ្នឹង ហាហាហា

      • 05/ខែ​មិថុនា/2009 នៅ 9:59 ព្រឹក

        ស្មានតាមិនកញ្ចាស់ណាស់ណាទេ
        ដឹងអី ចំហុយ៣ថ្ងៃ អត់ផុយ
        ហើយចាស់ប៉ុនហ្នឹងហើយ មិនព្រមទៅវត្ត ទៅវ៉ា ​ទេ
        បែរជានាំក្មេងក្នុងភូមិ ដើរ ហិចហើរ ផឹកស៊ី ស្រីញី អូនបង ចូល ខារ៉ាអូខេ
        ឯណាណុះវិញ
        នេះបានថាចាស់ស្ទាវនាំក្មេងខូចមែន

      • 05/ខែ​មិថុនា/2009 នៅ 10:39 ព្រឹក

        ចូលវត្តយ៉ាងម៉េចកើត បើបងសំលាញ់នាំដើរលេងពេញភូមិវើតប្រេស។ ក៏នាំគ្នាដើរផ្សងព្រេងទាំងអស់គ្នាទៅណា។ មិនឃើញប្លុកបងទើបអាយុបានមួយខែទេហ្អី។ មកពីចង់ដឹងថា ដំណើរកំសាន្តមួយនេះ វានឹងធ្វើអោយបងមានមិត្តល្អប៉ុន្មាននាក់ហ្នឹងណា ប្រុសពៅ។

      • 05/ខែ​មិថុនា/2009 នៅ 10:49 ព្រឹក

        ចុះពេលចូលផឹកស៊ី ស្រីញី អូនបង មានយកប្តីទៅតាមទេ?

      • 05/ខែ​មិថុនា/2009 នៅ 11:04 ព្រឹក

        ពីរនាក់បង មិនដែលទៅណា បែកគ្នាផងហ្នឹង។

  2. 04/ខែ​មិថុនា/2009 នៅ 12:02 ល្ងាច

    និយាយលេងនិយាយមែន។ ចុះចប់សាលាភូមិន្ទហ្នឹងឆ្នាំណា?

  3. 18/ខែ​មិថុនា/2009 នៅ 4:43 ព្រឹក

    ហហាហាហហាហល្អសើចណាស់វ៉ើយ ! តាស៊ីក្លូ
    អានហើយសើចឡើងធ្លាក់ពីលើកៅអី ហាហាហ
    អន្ទិតមួយនេះមិនត្រឹមតែពូកែយកចិត្រស្រីៗទេ
    ថែមទាំងពូកែវោហារ កំប្លុកកំប្លែងទៀតផង ហាហា
    ហាហាហាហហាហា

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: