ទំព័រដើម > រឿងខ្លី > គិតវែងឆ្ងាយ

គិតវែងឆ្ងាយ

បុរសម្នាក់ដើរចូលទៅក្នុងធនាគារមួយ គេដើរទៅកាន់ផ្នែកកម្ចីប្រាក់ ហើយគេនិយាយ
ប្រាប់បុគ្គលិកធនាគារថា គេត្រូវទៅធ្វើកិច្ចការក្រៅប្រទេសចំនួនពីរអាទិត្យគេសុំខ្ចីលុយ
ពីធនាគារ ៥០០០ដុល្លារ ។ បុគ្គលិកធនាគារសុំទ្រព្យសម្បត្តិបញ្ចាំជាមុនសិនទើបព្រម
អោយខ្ចីលុយ ។បុរសម្នាក់នោះក៏បង្ហាញកូនសោរឡានទំនើបមួយដែលចតនៅមុខ
ធនាគារ។ ក្រោយពីបុរសនោះបង្ហាញភស្តុតាងថាខ្លួនជាម្ចាស់កម្មសិទ្ធរបស់ឡាននោះ
ហើយ ខាងធនាគារក៏បានយកឡានទៅទុក ហើយអោយលុយទៅបុរសនោះខ្ចី។
ប្រធានធនាគារ និង បុគ្គលិកធនាគារគ្រប់គ្នានាំគ្នាសើចដែលបុរសនោះយកឡាន
ដែលមានតំលៃ ២៥០.០០០ដុល្លារ មកដាក់បញ្ចាំជាថ្នូរនឹងលុយតែ ៥០០០ដុល្លារ។
បុគ្គលិកធនាគារក៏បានបើកឡាននោះទៅចតនៅចំនតក្រោមដីរបស់ធនាគារ។
ពីរអាទិត្យក្រោយមក បុរសម្នាក់នោះក៏ត្រលប់មក ព្រមជាមួយនឹងលុយសង
៥០០០ដុល្លារ និង ការប្រាក់ ១៥.៤១ដុល្លារ។
បុគ្គលិកធនាគារ: យើងខ្ញុំរីករាយនឹងធ្វើអាជីវកម្មជាមួយលោក ប៉ុន្តែ
ខ្ញុំឆ្ងល់ថា…ពេលដែលលោកមិននៅក្នុងស្រុក ខាងយើងបានស៊ើបប្រវត្តិរបស់លោក
ក៏ឃើញថាលោកគឺជាមហាសេដ្ឋីម្នាក់ តែហេតុអ្វីបានជាលោកត្រូវមកអំពល់ទុក្ខ
នឹងលុយត្រឹមតែ៥០០០ដុល្លារនេះទៅវិញ?
បុរសម្នាក់នោះក៏ឆ្លើយ:
ហើយចុះតើមានកន្លែងណាខ្លះក្នុងប្រទេសនេះដែលខ្ញុំចតឡានរបស់ខ្ញុំអស់ពេល
ពីរអាទិត្យដោយចំណាយលុយតែ ១៥.១១ដុល្លារ ព្រមទាំងទុកចិត្តថាវានឹងនៅរហូត
ដល់ពេលខ្ញុំត្រលប់មកវិញនោះ?

Advertisements
ចំណាត់ក្រុម ៖រឿងខ្លី
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: