បិទភ្នែកម្ខាងបើកភ្នែកម្ខាង
មានស្រ្តីពីរនាក់កំពុងនិយាយគ្នាអំពីស្វាមីរបស់នាង។
មីងចាន់ ៖ “ អាភុនប្រសិនបើប្ដីរបស់ឯងបណ្ដើរស្រីផ្សេងនៅតាមទីសាធារណៈ
ហើយត្រូវឯងមើលឃើញតើឯងត្រូវធ្វើម៉េចទៅ?”
មីងភុន ៖ “ ខ្ញុំមិនធ្វើអ្វីទេគឺបិទភ្នែកម្ខាងបើកភ្នែកម្ខាងទៅ!”
មីងចាន់ ៖ “ យី!ឯង ចិត្តធ្ងន់ណាស់ន៎ បើខ្ញុំវិញខ្ញុំនឹងទៅប្រដៅអាតាកញ្ចាស់ហ្នឹងឲ្យដឹងដៃរបស់ ខ្ញុំម្ដងឲ្យដឹងថាយ៉ាងម៉េចឃើញខ្ញុំស្លូតចង់បានដៃ”
មីងភុន ៖ អាចាន់!ឯងគិតខុសហើយ បិទភ្នែកម្ខាងបើកភ្នែកម្ខាងនោះគឺតំរង់
បាញ់កាំភ្លើងទេតើ!”
មីងចាន់ ៖ “ អុញ!មើលវាសាហាវជាងខ្ញុំទៅទៀត!! “
ប្រភព ៖ អផ្សុក
សាងសង់ប្រាសាទអង្គរវត្តប្រើឈើចាក់ធ្មេញ

លោកStan Munroផ្ដោតអារម្មណ៍លើការសាងសង់ប្រាសាទអង្គរវត្តដែលលោកបាននិយាយថាជាការងារពិបាក
មុខរបស់គាត់ពោរពេញទៅដោយការប្រមូលអារម្មណ៍នៅពេលដែលគាត់បញ្ចប់ការធ្វើរូបសំណាកអង្គរវត្ត។
ការផ្តោតអារម្មណ៍គឺជាអ្វីមួយដែលលោកStan Munro ត្រូវការខ្វះមិនបានបន្ទាប់ពីគាត់បានចំណាយពេលអស់រយៈពេល៦ឆ្នាំ ដើម្បីសាងសង់ប្រាសាទ វិហារ និង អគារខ្ពស់ៗដ៏ល្បីៗនៅជុំវិញពិភពលោកដោយប្រើប្រាស់ឈើចាក់ធ្មេញចំនួន ៦លានដើម។
អតីតពិធីករទូរទស្សន៍រូបនេះបានប្រើប្រាស់ជ័រកាវបិទជាង១៧០លីត្រ នៅពេលដែលគាត់បានធ្វើការពេញម៉ោងដើម្បីសាងសង់រូបដូចជានាឡិកាយក្ស Big Ben ស្ពានTower Bridge និងបុរីវ៉ាទីកង់។
លោក Stan Munro ដែលបានកំពុងបន្តការងារសាងសង់អង្គរវត្តដែលលោកបានពិពណ៌នាថាជា ការលំបាកនិងជាការចាប់អារម្មណ៍បំផុតក្នុងការសាងសង់វាឡើងនោះ។
លោកក៏បានបង្កើតឡើវិញនូវរោងមហោស្រពOpera House ប្រាសាទTaj Mahalនៅឥណ្ឌា និងសំពៅ Cutty Sark។
បុរសអាយុ៣៨ឆ្នាំដែលបានរៀបការរួហើយរូបនេះ ចំណាយពេលចំនួន៦ខែក្នុងការសាងសង់អគារខ្ពស់នីមួយៗ។
ពេលវេលាដ៏ច្រើនបំផុតរបស់លោកគឺត្រូវចំណាយទៅលើការស្រាវជ្រាវ។
ការតាំងពិពណ៌ចុងក្រោយបំផុតរបស់លោកឈ្មោះToothpick City II គឺមានតាំងបង្ហាញ ប្រាសាទ និង ប៉មខ្ពស់ៗ ដែលមានលក្ខខណៈពិសេសដ៏គួអោយចាប់អារម្មណ៍និងអគារសាសនាខ្ពស់ៗដ៏ ល្បីល្បាញជាង៤០អគារនៅជុំវិញពិភពលោក។

StanឈរជិតរូបអាគារChrysler Building នៅញូវយ៉ក អាគារខ្ពស់បំផុតនៅម៉ាឡេស៊ី និងអាគារTaipei 101 Tower នៅតៃវ៉ាន់ហើយពីមុខជាអាគារពីរនៅញូវយ៉ក

សំពៅធ្វើពីឈើគូសរបស់លោកStan

Taj Mahal ពិតធ្វើពីថ្មម៉ាប តែStanធ្វើវាពីឈើគូស
លោកបានបន្តធ្វើការងារសំរាប់ការតាំងពិពណ៌នេះអស់រយៈពេល៤ឆ្នាំហើយគ្រោងនឹងបញ្ចប់ក្នុងខែធ្នូ ៕
ប្រភពៈ CEN
Snowe 2 Aqua (48 icons)
![]()
មាន ៤៨ icon ទំហំ ៣.៥ mb
Download Click here
Micro Icon Set
![]()
មានប្រភេទ ico និង png
Download Click here (3.5 Mb )
ចង់ដូរលុយ
បុរសពីរនាក់ដើរជួបគ្នាត្រង់កំណាត់ផ្លូវងងឹត ។
បុរសម្នាក់ហូតកាំបិតស្នៀតពីចង្កេះ ស្រែកគំរាម ៖
-យកលុយទាំងអស់ចេញមក!
បុរសម្នាក់ទៀតហូតកាំភ្លើងខ្លីចេញពីចង្កេះដែរ ៖
-ឯងចង់ធ្វើអី?
-អូ, ខ្ញុំចង់ដូរលុយដុំយកលុយរាយ បាទ។
លក់ថ្លៃគិតសរុប
បុរសម្នាក់ទៅជួបអ្នកលក់សត្វ ៖
-ឆ្មានេះថ្លៃប៉ុន្មាន?
-១០០ដុល្លារ ។
-យី, ម៉េច១០០ដុល្លារទៅហើយ, ក្រែងម្សិលមិញពេលយាយម្នាក់ចង់ទិញវា បងឯងទារគាត់ ២០ដុល្លារនោះអី ។ ទើបតែម្សិលមិញកំណត់ថ្លៃ២០ដុល្លារ ហេតុអីរំលងមួយយប់ឡើងថ្លៃដល់ ១០០ដុល្លារ?
-បើធម្មតា ខ្ញុំលក់វា២០ដុល្លារមែន តែយប់មិញវាស៊ីសេកមួយក្បាលដែលខ្ញុំទុកលក់៨០ដុល្លារ,
ដូច្នេះខ្ញុំត្រូវគិតលុយសរុបទាំងសេកនោះទៀត ។
របៀបតាមដានប្រពន្ធ
បុរសបីនាក់និយាយគ្នាពីរបៀបតាមដានប្រពន្ធនៅពេលខ្លួនត្រូវទៅឆ្ងាយពីផ្ទះយូរថ្ងៃ។ បុរសទីមួយនិយាយ ប្រាប់ពីរនាក់ទៀតៈ
-ទម្លាប់របស់ខ្ញុំគឺប្រើម៉ាស៊ីនថតសំឡេង។ ខ្ញុំលួចបង្កប់ម៉ាស៊ីនថតសម្លេងក្នុងបន្ទប់ដេក ។ ពេលត្រឡប់ មកពីបំពេញបេសកកម្មតាមខេត្តវិញ យកម៉ាស៊ីននោះបើកស្តាប់ដឹងខ្ទេចខ្ទី រឿងរ៉ាវដែលប្រពន្ធនៅផ្ទះ ធ្វើអីខ្លះ ។
បុរសទីពីរងក់ក្បាលតិចៗ ៖
-របៀបហ្នឹងក៏គ្រាន់បើម៉្យាងដែរ តែខ្ញុំចូលចិត្តប្រើកាមេរ៉ាជាង។ ខ្ញុំលួចបង្កប់កាមេរ៉ាក្នុងបន្ទប់ដេក ពេលមកវិញបើកមើលឃើញទាំងអស់ប្រុសណាខ្លះមកណេណីជាមួយប្រពន្ធខ្ញុំ ។
ដល់វេនបុរសទីបីម្តង ៖
-ចំណែកខ្ញុំ ខ្ញុំមិនធ្វើដូចបងទាំងពីរទេ។ ធ្វើអ៊ីចឹងដឹងបានតែនៅក្នុងបន្ទប់, ចុះបើគេទៅណេណីនៅកន្លែង ផ្សេងធ្វើម៉េចដឹងទៅ?
វិធីរបស់ខ្ញុំគឺមកដល់ផ្ទះភ្លាមខ្ញុំធ្វើជាចោទប្រកាន់ស្ត្រីម្នាក់នៅក្បែរផ្ទះថា ម៉េចអ្នកឯងក្បត់ចិត្តប្តីអញ្ចឹង? ស្ត្រីនោះខឹងច្រឡោតឆ្លើយវិញ ខ្ញុំមិនមែនស្រីធុនប្រពន្ធលោកឯងទេ កុំចោទខ្ញុំផ្តេសផ្តាស។ រួចហើយ គាត់និយាយហែកកេរ្តិ៍ប្រពន្ធខ្ញុំទាំងអស់។ ដូច្នេះប្រពន្ធខ្ញុំធ្វើអីនៅកន្លែងណាក៏ខ្ញុំដឹងគ្មានសល់ ។
៣នាក់ទៀតទៅណា?
លោកវេជ្ជបណ្ឌិតឯកទេសវះកាត់ប្រចាំគ្លីនិកឯកជននៅជនបទ សួរម្ចាស់ហាងលក់ម៉ូតូ ៖
-ខែកន្លងមកនេះលោកលក់ម៉ូតូបានប៉ុន្មានគ្រឿង ?
-បាទ, ១៣គ្រឿង ។
-អុញ ! ចុះ៣នាក់ទៀតនៅឯណា ?
-សុំទោស ! លោកវេជ្ជបណ្ឌិតចង់និយាយ ពីស្អី ?
-រឿងគឺអញ្ចោះ ។ កាលខែមុនខ្ញុំវះកាត់ឱ្យយុវជន១០នាក់ សុទ្ធតែពួកគ្រោះថ្នាក់ជិះម៉ូតូលឿន។ ខ្ញុំស្មានថាហាងលោកទើបតែលក់ម៉ូតូបាន១០គ្រឿង តែលោកថាលក់បាន១៣គ្រឿង ទើបខ្ញុំ ឆ្ងល់ តើអា៣នាក់ទៀតនៅឯណាមិនឃើញចូលវះកាត់សង្គ្រោះបន្ទាន់កន្លែងខ្ញុំ ?
10យុទ្ធសាស្រ្តដើម្បីអាជីវកម្មនិងការងារជោគជ័យ

ដើមឆ្នាំ ជាពេលវេលាមួយសំរាប់អ្នកធ្វើគំរោង ផែន ការថ្មីៗដើម្បីជាទិស ដៅជោគជ័យ។ ខាងក្រោមជាវិធីសាស្ដ្រទាំង ១០សំរាប់ឆ្ពោះទៅកាន់ភាពរីកចំរើន និងជោគជ័យ។
ទទួលបានការស្មើភាពនៃការងារ ពុំមែនអ្នកជំនួញរឺប្រធានក្រុមហ៊ុនណាក៏សំរេចបាននោះ ទេ។ ប៉ុន្ដែបើអនុវត្ដតាមវិធីសាស្ដ្រទាំង ១០ខាងក្រោម បញ្ហពិបាកនៃការរកស៊ីដឹកនាំនឹងត្រូវដោះស្រាយ។
-ទីមួយៈ រៀនប្រគល់ការងារអោយកូនចៅៈ អ្នកជាមេចៅហ្វាយនាយ។ ការងាររាប់រយ ដែលអ្នក ត្រូវទទូលខុសត្រូវ។ កុំស្មានថា ម្នាក់ឯងអ្នកអាចធ្វើការទាំងនោះបានអោយសោះបើទោះជាអ្នកមានកំរិតជំនាញ បំផុតក៏ដោយ។ ការឱបក្រសោបការងារម្នាក់ឯង អាចធ្វើអោយ អ្នកទទួលសម្ពាធការងារនិងនឿយណាយធុញទ្រាន់និងគ្មានពេលសំរាប់ ផ្ទាល់ខ្លួននិងគ្រួសារ។ យូរៗទៅអ្នកនឹងក្លាយជាលោក ប្រធានរឺមេដែលឯកា ។ អ្នកនឹងបរាជ័យក្នុងជ្រុងណាមួយដោយជៀសមិនរួច។អ្នកនឹងបរាជ័យក្នុងការ បែងចែកនិងគ្រប់គ្រងថ្នាក់ក្រោម…..។ ចូររើសយកបុគ្គលិកពេញសមត្ថភាពនិងគួរជាទីទុកចិត្ដ រួចប្រគល់ការងារច្បាស់លាស់អោយធ្វើ។ មនុស្សកែពុំមែនជាមនុស្សអាចធ្វើការច្រើន បាននោះទេ។ តែជាមនុស្ស អាចណែនាំកូនចៅធ្វើការងារអោយបានល្អ ជំនួសខ្លួននោះជាកូនសោរដ៏សំខាន់ដើម្បី សំរេចបាននូវជោគជ័យក្នុងសមភាពនិងជីវិត។
-ទីពីរៈ យុទ្ធសាស្ដ្រត្រឹមត្រូវទៀងទាត់នៃការផ្សាយពាណិជ្ជកម្មៈ ចំពោះក្រុមហ៊ុនតូច2ការផ្សាយពាណិជ្ជកម្មត្រូវគេឭ ដាក់ក្រោមបង្អស់នៃតារាងការងារដែលត្រូវធ្វើ។ បើសិនអ្នកចង់អោយផលិតផលរឺសេវាកម្ម របស់អ្នកទៅដល់មហាជនចូររៀបចំភ្លាមនូវគំរោង ផ្សាយពាណិជ្ជកម្មដែលដាក់នៅលើគេបង្អស់ក្នុងបញ្ជីការងារត្រូវធ្វើ។ រឺចូរផ្សាយរកបុគ្គលិកផ្នែកទីផ្សារអង្គុយចុះរកយុទ្ធសាស្ដ្រល្អ សំរាប់គំរោង រួចចាប់ផ្ដើមធ្វើការ។ អ្នកអាចស្វែងយល់ពីវិធីផ្សាយពាណិជ្ជកម្ម ដែលសន្សំសំចៃនិងប្រសិទ្ធភាព(ក្រោម)
-ទីបីៈ រៀបគំរោងសំរាប់ជំនួញរៀងរាល់សប្ដាហ៍ៈរៀបគំរោងជាកត្ដាសំខាន់ បើសិនអ្នកចង់បានការរីកចំរើន។គំរោងជំនួញអាចអោយអ្នកដឹងថាមុខផលិតផល មួយណាពេញនិយម និងមួយណាលក់ មិនដាច់។ ហេតុនោះអ្នកអាចប្ដូរទិសដៅថ្មី រឺយុទ្ធសាស្ដ្រផ្សេង។ មិនត្រូវធ្វើគំរោងមួយឆ្នាំម្ដងរឺប្រហាក់ប្រហែលនេះនោះទេ។ ចូរចំណាយពេលដើម្បីសំរបសំរួលនូវការងារដែលជាបញ្ហាអោយបានម្ដង មួយសប្ដាហ៍ជាការប្រសើរ។ ប្រការនេះអាចអោយអ្នកគ្រប់គ្រងមុខជំនួញបានល្អហើយអ្នកក៏មានអារម្មណ៍ ធូរស្រាលដែរ។
-ទីបួនៈ សិក្សាៈ មុខជំនួញដែលអ្នករៀនអាចទាក់ទង និងការងាររឺក៏មិនទាក់ទងសោះ។រៀននូវចំណេះដឹងរឺមុខជំនាញថ្មី នឹងនាំអោយអ្នកបង្កើតបាននូវលទ្ធភាពថ្មី និងពង្រីកចំនូលចិត្ដក្នុងជីវិត។ នេះក៏ជាប្រការសំខាន់សំរាប់សមភាពការងារ។ មិនថាមុខវិជ្ជា រឺជំនាញណាទេ តែងតែផ្ដល់នូវបទពិសោធន៍ និងគំនិតថ្មី2ហើយអ្នកនឹងបានជួបមនុស្សជាច្រើន ដែលពួកគេអាចជាដៃគូជំនួញអតិថិជន រឺ មិត្ដរួមការងាររបស់អ្នក។ធ្វើយ៉ាងម៉េចអាចរៀនផងធ្វើការផង?ចូររៀន នៅពេលល្ងាចចាប់ពីម៉ោង៥:៣០ដល់ម៉ោង៨:៣០ ល្ងាច។ ចូរមើលដំណោះស្រាយទីមួយ។
-ទីប្រាំៈ ចូលជាសមាជិកសមាគមពាណិជ្ជកម្មៈវាជាការល្អណាស់ព្រោះអ្នកអាចប្រមូល បទ ពិសោធន៍ និងចំណេះដឹងផ្សេងពីសមាជិកដទៃ។ ការងាររបស់អ្នកនិងមិន រីកចំរើនឡើយ បើចំណេះដឹង របស់អ្នកនៅដដែល។ ត្រូវ ចូលជាសមាជិកសមាគមភ្លាម ដើម្បីថាមពលជីវិតរបស់អ្នកនិងក្រុមហ៊ុន។
-ទីប្រាំមួយៈ ចូលរួមកិច្ចការមនុស្សធម៌ៈ ទោះបីអ្នកមិនសំរេចបំណងកំពូលក៏ដោយ តែមុខតំណែងជានាយក រឺ ម្ចាស់ក្រុមហ៊ុនដ៏តូចមួយក៏ដោយក៏ចាត់ថាជាជោគជ័យធំទៅហើយ។ ពេលនេះគួរតែដល់ពេលធ្វើរឿងល្អសំរាប់មហាជនហើយ។ ក្នុងដើមឆ្នាំនេះ ចូរបញ្ចេញប្រាក់មួយចំនួនសំរាប់ឧបត្ថម្ភសិស្ស រឺនិសិត្សក្រីក្រ និងអ្នករៀនពូកែរឺអង្គាសប្រាក់សំរាប់កម្មវិធីមនុស្សធម៌ផ្សេង…។ ទិសដៅចុងក្រោយន័យការងារនេះគឺធ្វើអោយមនុស្សនៅជុំវិញខ្លួនបានសុខ សប្បាយ….។
-ទីប្រាំពីរៈ រកពេលទំនេរដើម្បីខ្លួនៈ ជួនកាលការងារមមាញឹកតានតឹងព្រមទាំងភាពឱបក្រសោបថា រងារធ្វើអោយអ្នកភ្លេចអស់គ្រួសារ និងការសប្បាយផងដែរ។ ចូរហាត់ប្រាណ រឺម៉ាស្សារឺ ទៅតំបន់ណាមួយដែលមានខ្យល់បរិសុទ្ធ ដើម្បីលំហែរកាយ បើអ្នកមិនធ្វើសំរាប់ខ្លួនតើនរណាធ្វើសំរាប់អ្នក?
-ទីប្រាំបីៈ ដាក់ចេញនូវទិសដៅច្បាស់លាស់ៈ ការដាក់ទិសដៅត្រូវ ជារបៀបមួយ នឹងនាំមកនៅជ័យជំនះមិនមែនបរាជ័យនេះទេ។ ចូរពិនិត្យនៅរាល់ចុងសប្ដាហ៍ថា តើការងារគោលដៅដែលដាក់ចេញ នោះប្រព្រឹត្ដទៅយ៉ាងណាហើយ យុទ្ធសាស្ដ្រនោះតើ សំរេចផលកំរឹតណា? ចូរកុំដាក់ចេញនូវគោលដៅឆ្ងាយពីសមត្ថភាពអោយសោះ។
-ទីប្រាំបួនៈ កុំគិតថាចាស់ដូចថ្មីៈ រាល់ឧបករណ៍ប្រើប្រាស់ក្នុងការិយាល័យ និងក្រុមហ៊ុនត្រូវដូរយកថ្មីវិញ បើវាមានសភាពទ្រុឌទ្រោម រឺចាស់។ដូចជា Computerដើរយឺត ម៉ាស៊ីនកូបពីឧស្សាហ៍ជាប់ក្រដាស់ជាដើម។ បើនៅតែរក្សាវាទុកបុគ្គលិក និងមានអារម្មណ៍តានតឹងក្នុងការបំពេញកិច្ចការ។ ហើយការងារនោះសោតក៏ត្រូវស៊ី ពេលច្រើន។លទ្ធផលទទួលបាននឹងមិនដូចចិត្ដ។ ចូរប្ដូរចេញអ្នក នឹងបានឃើញលទ្ធផលការងារគួរជាទីពេញចិត្ដ មិនខាន។ ជាងនេះទៅទៀត បរិយាកាសល្អ សំរាប់បុគ្គលិកគឺជាកត្ដាដ៏ ប្រសើរ ដើម្បីទទួលបានជោគជ័យ។
-ទីដប់ៈ ប្ដូរនូវអ្វីដែលមិនរីកចំរើនៈ ពុំមែនផលិតផលណាក៏លក់ដាច់ ដៃគូរកស៊ីណាក៏សមស្របនិងអ្នកទាំង អស់នោះទេ។ បើសិនជា ផលិតផលសេវាកម្ម ទំនាក់ទំនងការងារ រឺទីផ្សារណា ដែលមិនមានប្រសិទ្ធភាពចូរឈប់ត្រឹមហ្នឹង ។ កុំចំណាយពេលខួរក្បាលប្រាក់កាស ដើម្បីធ្វើ អ្វីដែលតែងតែមិនប្រសើរអោយសោះ។ ចូរគិតបែបផ្សេង! ផ្លូវសំរាប់ការរកទទួលទានរបស់អ្នកនៅមានច្រើន និងនៅវែងអន្លាយណាស់។
សំរាប់យល់ដឹងបន្ថែមវិធីផ្សាយពាណិជ្ជកម្មល្អៗ :
-ប្រើប្រាស់ សម្ភារះតាំងពីតូចសំរាប់ផ្សាយពាណិជ្ជកម្មុ។ឈ្មោះក្រុមហ៊ុន ផ្លាកសញ្ញា មធ្យោបាយទាក់ទង ត្រូវមាននៅលើក្របសំបុត្រនិងក្បាលសំបុត្រ។
-សរសេររឿង រឺព្រឹត្ដិការណ៍ទាក់ទងនិងក្រុមហ៊ុនចុះផ្សាយតាមទស្សនាវដ្ដី រឺ កាសែត
-ផ្សាយពាណិជ្ជកម្មលើ ទូរទស្សន៍ វិទ្យុ ពេលមានផលិតផលថ្មី
-Marketing តាមបែបសហការណ៍ ដូចតាមរយះនាមប័ណ្ណជាដើម
-ប្រើ Internet ដើម្បីបង្ហាញពីរូបរាង និងមុខជំនួញក្រុមហ៊ុន
-ជូនអំណោយភា្ជប់ជាមួយ ការផ្សាយពាណិជ្ជកម្ម
-ផ្សាយពាណិជ្ជកម្ម តាមរយះការជជែកកំសាន្ដតាមវិទ្យុ………
-មធ្យោបាយធ្វើដំណើរ រឺ ដឹកជញ្ជូនរបស់ក្រុមហ៊ុនត្រូវ Logo…នៃក្រុមហ៊ុន
- ឧបត្ថម្ភចំពោះ ការប្រឡងកម្មវិធីសិក្សាផ្សេងសំរាប់សិស្ស វាមិនគ្រាន់តែមានឈ្មោះក្រុមហ៊ុន
របស់អ្នកនោះទេ វាថែមទាំងជាការងារមនុស្សធម៌ផងដែរ។
សរសេរដោយ ទស្សនាវដ្តី អាថ៌កំបាំង
ប្រភពៈ http://www.veticar.com
បើកទ្វារអោយអ្នកណាមុន?
សំលាញ់២នាក់ និយាយគ្នា
សំលាញ់ទី១: បើសិនជាឆ្កែរបស់ឯង កំពុងតែព្រុសនៅមាត់ទ្វារក្រោយផ្ទះ
ចំនែកឯប្រពន្ធរបស់ឯងកំពុងតែ ស្រែកជំទាលនៅមាត់ទ្វារមុខផ្ទះអោយ
ឯងបើកទ្វារអោយ តើឯងនឹងបើកទ្វារអោយអ្នកណាមុន?
សំលាញ់ទី២: ខ្ញុំនឹងបើកទ្វារអោយឆ្កែចូលមុន
សំលាញ់ទី១: ហេតុអី?
សំលាញ់ទី២: យ៉ាងហោចណាស់វានឹងឈប់ព្រុសភ្លាម នៅពេលដែលវាចូល
ដល់ក្នុងផ្ទះ…





